ម៉េ​ស៊ុត អូ​ហ្ស៊ី​ល បានប្រកាសថា ខ្លួន​នឹង​បន្ត​នៅ​ជាមួយ​ក្រុម Arsenal

375
ចែករម្លែក

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) បានប្រកាសថា ខ្លួន​នឹង​បន្ត​នៅ​ជាមួយ​ក្រុម Arsenal ហើយ​គ្មាន​នរណា​អាច​បង្ខំ​ឲ្យ​ខ្លួន​ចាកចេញ​បានទេ​។​
​ ​
​អនាគត​របស់​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​ក្លាយជា​ប្រធានបទ​នៃ​ការប៉ាន់ប្រមាណ​ជាថ្មីទៀត​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta) មិន​ប្រើប្រាស់​កីឡាករ រូបនេះ​រហូតដល់​ចប់​រដូវ​កាល​។​
​ ​
​អូ​ហ្ស៊ី​ល រកបាន​ប្រាក់​ឈ្នួល​ច្រើន​គឺ ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយ​ក្លឹប Arsenal រហូតដល់​ឆ្នាំ​២០២១ ហើយ​ក្លឹប​នេះ​កំពុងតែ​ស្វែងរក​ជម្រើស ដើម្បី​បង់ប្រាក់​១៨​លាន​ផោន ដើម្បី​ផ្តាច់​កិច្ចសន្យា​តែម្តង​។​
​ ​
​ក្លឹប​កាំភ្លើង​ធំ​ថែមទាំង​មានបំណង​ចង់​កាត់បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​រូបនេះ​ផងដែរ ប្រសិន បើ​កីឡាករ​រូបនេះ​យល់ព្រម​ផ្ទេរ​ទៅកាន់​ក្លឹប​ផ្សេង​។​
​ ​
​ប៉ុន្តែ អូ​ហ្ស៊ី​ល ជា​កីឡាករ​ម្ចាស់​មេដាយ​វើ​ល​ខាប់​ពិតជា​គ្មាន​បំណង​ចាក​ចេញពី​ក្លឹប Arsenal ទេ ដោយ​អះអាងថា ខ្លួន​ប្តេជ្ញា​ដណ្តើមយក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​មកវិញ​។​
​ ​
​អូ​ហ្ស៊ី​ល បាន​និយាយថា “​ជំហរ​របស់ខ្ញុំ​គឺ​ច្បាស់លាស់​។ ខ្ញុំ​នៅទីនេះ​រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ កិច្ចព្រមព្រៀង​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន​សម្រាប់​ក្លឹប​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)

ទីតាំងផ្សាយពាណិជ្ជកម្ម