មានការ​ផ្តល់យោបល់​ឲ្យ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ផ្ទេរ​ទៅលេង​នៅ​ក្លឹប Barcelona

313
ចែករម្លែក

មាន​គេ​ផ្តល់យោបល់​ឲ្យ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ផ្ទេរ​ទៅលេង​ជា មួយ​ក្លឹប Barcelona ដែល​អាច​ឃើញ​កីឡាករ​ឆ្នើម​រូបនេះ​លេង​ជា​ដៃគូ​ជាមួយ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ។
​ ​
​អតីត​ខ្សែប្រយុទ្ធ​ក្រុម Real Madrid រូបនេះ​អាច​នឹង​ចាក​ចេញពី​ក្លឹប Juventus បន្ទាប់ពី​ចំណាយ ពេល​ពីរ​រដូវ​កាល​នៅ​ពហុកីឡាដ្ឋាន The Old Lady ដែល​កំពុង​ព្យាយាម​ជម្រុះ​ប្រាក់​ឈ្នួល​២៨ លាន​ផោន​ក្នុង​មួយឆ្នាំ​របស់​កីឡាករ​រូបនេះ​ចេញពី​បញ្ជី នេះ​បើតាម​អ្នកកាសែត​អេ​ស្ប៉ា​ញ ហ្គី​ល​ឡេ​ម បា​ឡាក (Guillem Balague) ។​
​ ​
​លោក​បាន​ពន្យល់​តាម​ទូរទស្សន៍ BBC ថា ក្លឹប​ជើងឯក​នៅ​ក្របខណ្ឌ Serie A នេះ អន្ទះសា​ចង់ ជម្រុះ​ចោល រ៉ូ​ណា​ល់​ដូ ដោយសារតែ​ប្រាក់​ឈ្នួល​ខ្ពស់​ពេក ហើយ​ក្លឹប​នេះ​បានផ្តល់​ឲ្យ​កីឡាករ រូបនេះ​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប​ធំ​ផ្សេងទៀត​នៅ​តំបន់​អឺរ៉ុប​រួមទាំង​ក្លឹប Barcelona ផងដែរ​។​
​ ​
​លោក បា​ឡាក បាន​និយាយថា “​មានការ​ផ្តល់យោបល់​ច្រើន​ដល់ រ៉ូ​ណា​ល់​ដូ ពី​កន្លែង​ដែល ត្រូវ​ទៅ រួមទាំង​ក្លឹប Barcelona ផងដែរ​។ ខ្ញុំ​មិន​ប្រា​កថា​តើ​ពួកគេ​អាច​ជម្រុះ​ចោល​កីឡាករ​រូបនេះ ដោយ​ងាយៗ​ជាមួយនឹង​ប្រាក់ចំណូល​ដែល​កីឡាករ​រូបនេះ​រកបាន​ឬ​យ៉ាងណា​។ តើ​ក្លឹប​ណា​នឹង ហ៊ាន​ចំណាយ​ធំ​បែបនេះ​”​។
​ ​
​ក្លឹប Barcelona កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ហើយ​មើលទៅ​មិនអាច​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នោះទេ​អំឡុង​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)

ទីតាំងផ្សាយពាណិជ្ជកម្ម