PSG ទាក់ទង​កីឡាករ អូ​ឌី​អុង អ៊ី​ហ្គា​ឡូ ដើម្បី​ជំនួស អេ​ឌិន​សិន កា​វ៉ា​នី​

341
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Paris Saint Germain កំពុង​ត្រៀម​ដាក់សំណើ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល សម្រាប់​កីឡាករ​ខ្ចី​ជើង អូ​ឌី​អុង អ៊ី​ហ្គា​ឡូ (Odion Ighalo) របស់​ក្លឹប Manchester United ។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍ អំឡុងពេល​លេង​ខ្ចី​ជើង​ពី​ក្លឹប United នៅ​ក្លឹប Shanghai Shenhua ដោយ​រកបាន​៥​គ្រាប់​សម្រាប់​ក្លឹប​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​បន្ត​លេង​នៅ​ក្លឹប United រហូតដល់ ខែមករា ប៉ុន្តែ​ក្លឹប PSG កំពុង​ពិចារណា​ផ្ទេរ​កីឡាករ​រូបនេះ​ជា​ជម្រើស ខណៈពេល​ពួកគេ ត្រៀម​រក​អ្នក​មក​ជំនួស​កីឡាករ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) ។​
​ ​
​លោក ឡេ​អូ​ណា​ដូ (Leonardo) ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប PSG បាន​ផ្តោត​គោលដៅ​លើ កីឡាករ​មួយចំនួន ហើយនឹង​ស្វះ​ស្វែងរក​ឱកាស​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ចំពេល​មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា ក្លឹប Juventus ត្រៀម​ជម្រុះ​ចោល​កីឡាករ​រូបនេះ ដោយសារតែ​ប្រាក់​ឈ្នួល​ខ្ពស់​ពេក​។​
​ ​
​ទោះបីជា​យ៉ាងណា កាសែត​បារាំង Foot Mercato អះអាងថា ក្លឹប PSG ក៏បាន​ទាក់ទង​ទៅ តំណាង​របស់ អ៊ី​ហ្គា​ឡូ អំពី​លទ្ធភាព​ផ្ទេរ​ផងដែរ​។
​ ​
​ក្លឹប​ជើងឯក​បារាំង​នេះ​បាន​ចំណាយ​ប្រាក់​៥២​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ក្នុង​កិច្ចសន្យា​អចិន្ត្រៃយ៍​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ត្រៀម​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត ដើម្បី​ផ្តល់​ការប្រកួតប្រជែង​។​
​ ​
​អ៊ី​ហ្គា​ឡូ គឺជា​ជម្រើស​ដែលមាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គោលដៅ​មួយចំនួនទៀត​របស់​ក្លឹប PSG ខណៈពេល កា​វ៉ា​នី កំពុង​ស្វែងរក​ក្លឹប​ថ្មី បន្ទាប់ពី​ចំណាយពេល​៧​ឆ្នាំ​ជាមួយ​ក្លឹប​នេះ​កាល ពី​ចុងខែ​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អូ​ឌី​អុង អ៊ី​ហ្គា​ឡូ (Odion Ighalo)
កីឡាករ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani)

ទីតាំងផ្សាយពាណិជ្ជកម្ម