លោកសង្ឃ​ថៃ​ដាក់​ព្រះកាយ​ក្នុង​ទ្រុង​ឆ្កែ ដើម្បី​ប្រឆាំង​តវ៉ា​រឿង​គេ​ប្តឹង​ថា​ព្រះអង្គ​បង្ក​សម្លេង​ថ្លង់​

364
ចែករម្លែក

​លោកសង្ឃ​ថៃ​មួយអង្គ បានដាក់​ព្រះកាយ​អង្គ​ឯង​នៅ​ក្នុង​ទ្រុង​ឆ្កែ ក្រោយ​ពី​សង្ឃ​អង្គ​នេះ​ត្រូវបាន​ពិន័យ​ចំពោះ​ការបង្ក​សម្លេង​រំខាន​អ្នកស្រុក​ដោយសារតែ​សូត្រធម៌​ឮ​ខ្លាំងៗ​។​

​សង្ឃ​នៅ​វត្ត ខូ ស៊ូផា​រ៉ា​ត ក្នុង​ខេត្ត អង់​ថង​នេះ បានដាក់​ខ្លួន​ឯង​នៅ​ក្នុង​ទ្រុង​ឆ្កែ​កាលពី​ថ្ងៃ​១៣​សីហា ក្រោយ​មន្ត្រី​សង្ឃ​បាន​ដាក់​ពិន័យ​ព្រះអង្គ​ចំពោះ​ការរំខាន​អ្នក​អ្នកស្រុក​ជាមួយនឹង​ការ​សូត្រធម៌​ឮ​​ខ្លាំងៗ​។​

​ទោះជា​យ៉ាងណា អ្នកស្រុក​មួយចំនួន​បាន​មក​នៅ​ជុំវិញ​ទ្រុង​ដើម្បី​គាំទ្រ​សង្ឃ​ព្រះជន្ម​៦១​វស្សា​អង្គ​នេះ​និង​បាន​បដិសេធ​ថា​ពួកគេ​មិន​បាន​ប្តឹង​លោក​រឿង​សម្លេង​រំខាន​ទេ​។​ពួកគេ​ក៏​បាន​និយាយថា​វា​ជា​​ការ​មិន​ត្រូវ​ទេ​ដែល​ពួក​មន្ត្រី​ពិន័យ​ព្រះអង្គ​ដោយ​មិន​មាន​ការស៊ើបអង្កេត​ជាមុន​៕

​សង្ឃ ណុប​ផា​រ៉ា​ត ថង​យ៉យ មាន​សង្ឃ​ដី​ដា​ថា ព្រះអង្គ​ហាក់​យល់ថា​មិន​មាន​យុត្តិធម៌​និង​បាន​សំរេច​បង្ខាំង​ខ្លួន​នៅក្នុង​ទ្រុង ជា​និមិត្តរូប​នៃ​ការប្រឆាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម