នាវា​ដឹក​យន្តហោះ​អាម៉េរិក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

287
ចែករម្លែក

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​ដឹក​យន្តហោះ​របស់​អាម៉េរិក​មួ​យ​បាន​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​សីហា​។​

​ក្រុម​នាវា​ប្រយុទ្ធ​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Ronald Reagan​បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​និង​ប្រតិបត្តិការ​រក្សា​លំនឹង​ក្នុង​សមុទ្រ​។​

​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ភាព​តានតឹង​រវាង​អាម៉េរិក​និង​ចិន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ចម្លើយ​តប​ចំពោះ​វីរុស​កូរ៉ូណា និង​ថែម​ទាំង​ចោទប្រកាន់​ចិន​ថា​បាន​ឆ្លៀត​ឱកាស​ដែល​ប្រទេស​នានា​ជាប់រវល់​ទប់ទល់​នឹង​ផ្ទុះ​ជំងឺ​នេះ​​ធ្វើ​ការជំរុញ​ការអះអាង​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​កន្លែង​ផ្សេង​ទៀត​។​

​ចិន​ប៉េកាំង​តែង​ប្រឆាំង​ជំទាស់​សមយុទ្ធ​ដូច្នេះ និង​បាន​និយាយថា ការ​ដែល​អាម៉េរិក​ប្រឆាំង​ការអះអាង​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង បង្ក​ភាព​តានតឹង​និង​បំផ្លាញ​ស្ថិរភាព​នៅ​ផ្លូវទឹក​ដ៏​សំខាន់​​នេះ​៕

​នាវា​ដឹក​យន្តហោះ​អាម៉េរិក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​១៤​សីហា​

ទីតាំងផ្សាយពាណិជ្ជកម្ម