ការបង្កបង្កើនផល​រដូវវស្សាបានជាង៩៤ភាគរយ

151
ចែករម្លែក
ការបង្កបង្កើនផល​រដូវវស្សាបានជាង៩៤ភាគរយ(រូបឯកសារ)

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​១៤ សីហា​នេះ​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ទូទាំងប្រទេស​របស់​ប្រជាកសិករ​សម្រេចបាន​២.៤៤៣.៨១២​ហិកតា ស្មើនឹង​៩៤,៤២​ភាគរយ នៃ​ផែនការ​ចំនួន​២.៥៨៨.១៣០​ហិកតា​។​
​យោងតាម​លិខិតផ្លូវការ​មួយ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការងារ​បង្កបង្កើនផល​ដើមរដូវ​វស្សា របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹង​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ បាន​បញ្ជាក់ថា សម្រាប់​ដំណាំ​ស្រូវ ផ្ទៃដី​ភ្ជួរ​រាស់​មាន​ទំហំ​២ ៥៦៦ ៩៣៦​ហិកតា ស្មើនឹង​៩៩,០៨​ភាគរយ និង​គោក្របី​២៣ ៥៧១​ហិកតា ស្មើនឹង​០,៩២​ភាគរយ នៃ​ផ្ទៃដី​ដែល​បាន​ភ្ជួរ​រាស់​។ ចំណែក​ផ្ទៃដី​បង្កបង្កើនផល (​ស្ទូង ព្រោះ និង​បុក​ដាំ​) មាន​២ ៤៤៣ ៨១២​ហិកតា ស្មើនឹង​៩៤,៤២​ភាគរយ នៃ​ផែនការ​ចំនួន​២ ៥៨៨ ១៣០​ហិកតា ក្នុងនោះ​ស្រូវស្រាល​ចំនួន​៧០៨ ៩០៥​ហិកតា ស្រូវកណ្តាល​ចំនួន​១ ២៥៧ ៦៩៩​ហិកតា ស្រូវធ្ងន់​ចំនួន​៤២៥ ២៧៩​ហិកតា ស្រូវចម្ការ​ចំនួន​១៨ ៤៩៦​ហិកតា និង​ស្រូវ​ឡើង​ទឹក​ចំនួន​៣៣ ៤៣៣​ហិកតា​។ ចំពោះ ផ្ទៃដី​ប្រមូល​ផល​ស្រូវ​មាន​ចំនួន​១១៦ ៧៥២​ហិកតា ស្មើនឹង​៤.៧៨​ភាគរយ នៃ​ផែនការ​អនុវត្ត​ទិន្នផល​មធ្យម​៤,១២៤​តោន ក្នុង​មួយ​ហិកតា និង​បរិមាណ​ផល​៤៨១ ៤៤៨​តោន​។​


​ដោយឡែក ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី មាន​ផ្ទៃដី​បង្កបង្កើនផល​សរុប​៥១ ៤៥០​ហិកតា ស្មើនឹង​១០០,៨៨% នៃ​ផែនការ​៥១ ០០០​ហិកតា ក្នុងនោះ​ដំណាំ​សំខាន់ៗ រួមមាន ពោត​ចំនួន​៩ ៦២៧​ហិកតា ដំឡូងជ្វា​ចំនួន​២ ៩៧៥​ហិកតា និង​បន្លែ​គ្រប់មុខ​ចំនួន​៣៥ ៧៣៧​ហិកតា​។ រីឯ​ដំណាំ​ឧស្សាហកម្ម​រយះពេល​ខ្លី ផ្ទៃដី​បង្កបង្កើនផល​មាន​៧៥៥ ៧៨៨​ហិកតា ស្មើនឹង​៨៦,២២​ភាគរយ នៃ​ផែនការ​៨៧៥ ២០០​ហិកតា ក្នុងនោះ​ដំណាំ​សំខាន់ៗ​រួមមាន ពោតក្រហម​ចំនួន​៩១ ៤៥០​ហិកតា ដំឡូង​មី​៦០៤ ១៤៦​ហិកតា ស​ណ្កែ​កបាយ​១៧ ៤៩២​ហិកតា ស​ណ្កែ​កដី​៥ ៥៧៤​ហិកតា ស​ណ្កែ​ក​សៀង​១៣ ៨៤៩​ហិកតា និង​អំពៅ​ចំនួន​១១ ៤៤៣​ហិកតា​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម