អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ WT ចំនួន​២៦​នាក់ ចូលរួម​ការប្រកួត មេគុន តាម​អន​ឡាញ លើក​ទី​៤

312
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ខេ​មរ​សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ WT បាន​សហការ ជាមួយ​សាល​បណ្ឌិតសភា តេ​ក្វាន់​ដូ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ បានរៀបចំ​ការប្រកួត​មេគុន តាម​អន​ឡាញ លើក​ទី​៤ ព្រមទាំង​ប្រគល់​លិខិត និង​សម្លៀកបំពាក់ កីឡា​តេ​ក្វាន់​ដូ អ្នក​ជាប់​ចំណាត់ កាល​ការប្រកួត អន​ឡាញ លើក​ទី​៣ នៅ​សាល​បណ្ឌិតសភា តេ​ក្វាន់​ដូ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ កីឡា​តេ​ក្វាន់​ដូ WT បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការប្រកួត​មេគុន តាម​អន​ឡាញ លើក​ទី​៤​នេះ មាន​ក្លិប​ចូលរួម ចំនួន​៦ ដែលមាន​កីឡាករ -​កីឡាការិនី ចូលរួម​ចំនួន ២៦ នាក់ នៅ​ខេត្តបាត់ដំបង នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ដំបូង យើង​តម្រូវ​ឲ្យ ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ជា​សមាជិក​ខេ​មរ​សហព័ន្ធ ត្រូវ​ថត​វីដេអូ កីឡាករ​-​កីឡាការិនី ប្រឡង​ផ្ញើមក ខេ​មរ​សហព័ន្ធ រួមមាន​ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​- កីឡាការិនី និង​ប្រភេទ​ខ្សែក្រវាត់ ។​

​លោក​បាន​បន្តថាៈ សហព័ន្ធ ទុក​ឱកាស រយៈពេល ១០ ថ្ងៃ ដើម្បី​បញ្ជូន​វីដេអូ កីឡាករ​-​កីឡាការិនី ចូលរួម​ប្រឡង ហើយ​គណៈកម្មាធិការ សម្រេច​ជ្រើសរើស ប្រកួត​ប្រឡង តាម​អន​ឡាញ ដោយមាន​អាជ្ញាកណ្តាល និង​ចៅក្រម ចំនួន ៣ ។ សហព័ន្ធ មានការ​ពិបាក​ខ្លះ ដោយសារ​ឳ​ពុក​ម្តាយ កីឡាករ កីឡាការិនី ដែលមាន​ខ្សែក្រវាត់ ក្រោម​ពណ៌​ក្រហម មិន​អនុញ្ញាត ខ្លាច​មេរោគ​កូ​រ៉ូ​ណា​។​

​លោក​គ្រូធំ ឆ​យ យ៉ុង​សុក បាន​ប្រាប់​ឲ្យ​ដឹងថាៈ សម្រាប់​ថ្ងៃនេះ គណៈកម្មការ ក៏​ធ្វើ​ពី​ធី​ប្រគល់​លិខិត និង​សម្លៀកបំពាក់ កីឡា​តេ​ក្វាន់​ដូ អ្នក​ជាប់​ចំណាត់ កាល​ការប្រកួត អន​ឡាញ​លើក​ទី​៣ ចំពោះ​ការចែក​នេះ មាន​វិញ្ញាសា​ខ្លះ មាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ហើយ​ខ្លះទៀត មាន​ចំណាត់ថ្នាក់ រហូតដល់​លេខ​១ ដល់ ៣ តាម​ចំនួន​ចូលរួម កីឡាករ​-​កីឡាការិនី​៕V

ប្រគល់​លិខិត និង​សម្លៀកបំពាក់ ដល់​អ្នក​ប្រឡង ជាប់​លើក​ទី​៣
ប្រគល់​លិខិត និង​សម្លៀកបំពាក់ ដល់​អ្នក​ប្រឡង ជាប់​លើក​ទី​៣

ទីតាំងផ្សាយពាណិជ្ជកម្ម