​ប្រគល់​ម៉ាស់​ចំនួន​១​ម៉ឺន​សន្លឹក​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​

136
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: ម៉ាស់​ចំនួន ១​ម៉ឺន​សន្លឹក ត្រូវបាន​រដ្ឋបាល​ក្រុង​សៀមរាប បានប្រគល់ ជូន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​«​សម្រាក​សៀមរាប​»​នាពេល​ខាងមុខនេះ​។​ការប្រគល់​ម៉ាស់​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​។​លោក​ទេព​ប៊ុន​ឆាយ​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប​និង​សហការី​តំណាងឱ្យ រដ្ឋបាល​ក្រុង​សៀមរាប ។​

​លោក​ទេព​ប៊ុន​ឆាយ​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប​បាន​និយាយថា​ម៉ាស់​ចំនួន​១​ម៉ឺន​សន្លឹក​ប្រគល់ជូន​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​”​សម្រាក​សៀមរាប​”​ដែល​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧​ដល់​២១​សីហា​ឆ្នាំ​២០២០​ខាងមុខនេះ​។​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ដែល​រាជរដ្ឋាភិបាល​សង​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពី​អំឡុង​ខែមេសា​កន្លងទៅ ដែល​បាន អាក់ខាន ដោយសារ មេរោគ​កូ​វីដ​១៩​។​

​លោក​ទេព​ប៊ុន​ឆាយ​បាន​បន្តថា​ក្រៅពី​ម៉ាស់​រដ្ឋបាល​ក្រុង​/​ខេត្តសៀមរាប​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​ខេត្តសៀមរាប ក៏បាន​ត្រៀម​កន្លែង​លាងដៃ​នៅតាម​សាធារណៈ ជាច្រើន​ទីតាំង ដើម្បី ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុង​ការធ្វើ​អនាម័យ ក្នុងន័យ​រួមគ្នា បង្ការ​ទប់ស្កាត់ កុំអោយ​កូ​វិដ​១៩ ឆ្លង ចូលមកក្នុង សហគមន៍​របស់​យើង ៕S/

​រូបភាព​: ប្រគល់ ម៉ាស​ចំនួន ១​ម៉ឺន​សន្លឹក ជូន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប សម្រាប់​ប្រើប្រាស់ ក្នុង​កម្មវិធី «​សម្រាក​សៀមរាប​»៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម