ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ត្រូវ​ពង្រីក​វារីវប្បកម្ម​ឱ្យ​ខ្លាំង​ដើម្បី​ទប់ទល់​ការហូរចូល​ត្រី​ពី​ខាងក្រៅ​

133
ចែករម្លែក

​ដោយ​:​មូល​សម្បត្តិ​/​ភ្នំពេញ​:
​នា​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី វេ​ង សាខុន​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តស្វាយរៀង ក្នុង​បំណង​ចុះមក​ពិនិត្យ និង​តាមដាន​ការ​អំពី​វិ​វ​ឌ្ឍ​នៃ​ការងារ​បង្កបង្កើនផល ។​ជាពិសេស​វិស័យ​វារីវប្បកម្ម​ដោយបាន​នាំយក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មក​ចែកជូន​ប្រជាកសិករ​ផងដែរ​។

សម្រាប់​បេសកកម្ម​នា​ថ្ងៃនេះ​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​មកជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​មក​ចែកជូន​កសិករ​ចំនួន ៥៤​គ្រួសារ ។​ដែល​ពិធី​នេះ​ក៏មាន​អញ្ជើញ​ចូលរួម​ពី​លោក មែន វិបុល​អភិបាលខេត្ត ស្វាយរៀង​និង​អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផងដែរ ដែល​ពិធី​នេះ​បានរៀបចំ​នៅ​ភូមិ​ឃួ​ច ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​។

​លោក សុខ សុទ្ធា​វុ​ធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​ការងារ ប​ង្កើ​បង្កើន​ផល ភ្ជួរ​រាស់ សាបព្រោះ ប្រមូល​ផល​ស្រូវ​ដើម រដូវ ការចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​គោ ក្របី ការដាំដុះ​បន្លែ និង​ការនាំចេញ​កសិផល​ចេញទៅ​ប្រទេស​វៀតណាម​នាពេល​កន្លងមក​។​ល​។
​ដោយឡែក​វិស័យ​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្ត​មាន​បណ្តុំ វា​រី​វប្បករ​ចំនួន ៧​កន្លែង (១៧០​គ្រួសារ​) កន្លែង​បង្កាត់ ភ្ញាស់​កូន​ត្រី​មាន​៣​កន្លែង អាច​ផលិត​កូន​បាន ២២០.០០០​កូន កន្លែង​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប​មាន ៩​កន្លែង អាច​ផលិត​កូន​បាន ៥៩៣.០០០​កូន ។​កន្លែង​ចិញ្ចឹម​ត្រី​មាន ៩៣៩ កន្លែង កន្លែង​ចិញ្ចឹម​កង្កែប​សាច់មាន ១០៩​កន្លែង និង​កន្លែង​ចិញ្ចឹម​ចង្រិត​មាន ១៣​កន្លែង​។


​បានរៀបចំ​បណ្តុំ​អាជីវកម្ម​មាន​៖ បណ្តុំ​អាជីវកម្ម​ស្រូវ ៧ បន្លែ ១៧ ដំឡូង​មី ២ មាន់ ៨ កង្កែប ៤ ត្រី ៤ និង​ឃ្មុំ ៤ ក្នុងនោះ​មានគ្រួសារ​ចូលរួម​សរុប​ចំនួន ២ ១០២​គ្រួសារ​។ នៅ ៨​ខែ​ដើមឆ្នាំ​២០២០ បរិមាណ​ស្រូវ​ចំនួន ១៣០ ៣៩៦​តោន​ត្រូវបាន​នាំ ចេញទៅ​ប្រទេស​វៀតណាម និង​បន្លែ​ចំនួន ៤០០​តោន ត្រូវបាន​ផលិត និង​លក់​ចែកចាយ​ទៅ​ផ្សារ​នៅ​ទូទាំង​ខេត្ត និង​ទីផ្សារ​រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ​មន្ទីរ​បានរៀបចំ​បង្កើត​អាជីវកម្ម​ជូន​បងប្អូន​ដែល​វិលត្រឡប់​ពី​ចំណាកស្រុក​ក្រៅប្រទេស​ចំនួន ១០០​គ្រួសារ ក្នុងនោះ​ផ្តល់​ពូជ​បន្លែ​ឲ្យ ២៥ គ្រួសារ ពូជ​មាន់ ៣០​គ្រួសារ ពូជ​ត្រី ៣០​គ្រួសារ និង​ពូជ​កង្កែប ១៥​គ្រួសារ​។

​លោក​រដ្ឋមន្ត្រី បានធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ដោយបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ទាក់ទង​ការងារ​បង្កបង្កើនផល (​ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និង​កង្កែប​) ។​ជាពិសេស​នោះ​គឺ​ការ​ចងក្រង​បណ្តុះ​អាជីវកម្ម និង​ការបង្កើត​សហគមន៍​កសិកម្ម​។ លោក​បាន​បញ្ជាក់ថា វា​មាន​សារប្រយោជន៍ ក្នុងការ​ចូលរួម​គ្នា​ជា​កំលាំងចលករ​ផលិត កែច្នៃ ទីផ្សារ ទទួលបាន​ព័ត៌មាន តម្លៃបន្ថែម ទទួលបាន​បច្ចេកទេស បង្កើតជា​សំឡេង​តវ៉ា​អំពី​ផលប្រយោជន៍​ផ្សេងៗ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​។​ល​។

​ដោយឡែក ការងារ​វារីវប្បកម្ម លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ជ្រាបថា​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​កាលពី​ថ្ងៃទី​១៤ ខែ កក្កដា​កន្លងមក សម្តេច​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ។​ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ខិតខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ក្នុង​ឆន្ទ​:​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​នោះ​សម្រាប់​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ សម្តេច​តេ​ជោ​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២ ពាន់​លាន​រៀល​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មន្ទីរ ក៏ដូចជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ចុះមក​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី និង​កង្កែប ដាំ​បន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង តាមរយ​:​ការបង្កើន​ផលិតភាព​ផលិត ក្លាយ​វិបត្តិ​ទៅ ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹងសមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។
​ត្រូវធ្វើ​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី និង​កូន​កង្កែប​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឱ្យ​អាជីព​មួយ​នេះ​មានការ រីកចម្រើន និង​ទទួលបាន​ផល​ជា​បន្តបន្ទាប់​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម​។

​សម្រាប់​ថ្ងៃនេះ កសិករ​ដែល​ចិញ្ចឹម​ត្រី​អណ្តែង ៣២​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី ៧០០ ក្បាល ចំណី ៤​បាវ និង​តង់ ១ ដោយឡែក​កសិករ​ចិញ្ចឹម​កង្កែប​ចំនួន ២២​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បានកូន​កង្កែប ៤០០​ក្បាល ចំណី ៤​បាវ និង​តង់ ១ និង​ថ្នាំ​វី​តា​ម៉ី​ន ៣​កញ្ចប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម