ផ្លូវជាតិ​លេខ​៤​ទៀតៈ​ម៉ូតូ​បុក​ម៉ូតូ​,​ស្លាប់​៤​នាក់ភ្លាម​,​សល់​ដង្ហើមចង្រិត​ម្នាក់​

1147
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​និង​ម្នាក់​ផ្សេងទៀត​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​។​ចំណែក​ម៉ូតូ​ទាំងសងខាង​ខូចខាត​យ៉ាងដំណំ​បន្ទាប់ពី​បុក​គ្នា​យ៉ាងពេញទំហឹង​កាលពី​ព្រលប់​ថ្ងៃទី​៨​ខែមេសា​នេះ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៣/១៩៤​មុខ​ក្លោងទ្វារ​ចូល​វត្ត ភ្នំ​ពេ​ជ ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត ព្រះសីហនុ ។​

ជនរងគ្រោះដល់ជីវិតទាំងបួននាក់

​សេចក្តីរាយការណ៍​បឋម​ដោយ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា​ជំហាន​ដំបូង​នេះ​គេ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៥​នាក់​នេះ​នៅឡើយ​ដោយ​គ្រាន់តែ​ដឹងថា ជា​កម្មករសំណង់ និង​កម្មករ​រោងចក្រ ព្រោះ​ភ្លាមនោះ​ក្រុមគ្រួសារ​បានមក​ដឹក​យកទៅ​បាត់អស់​។​
​ពុំទាន់​មានការ​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការបុក​គ្នា​ដែល​បង្ក​សំឡេង​លាន់​ដូច​រន្ទះ​នេះ​ទេ​តែមាន​ការ សន្និដ្ឋានថា​ម៉ូតូ​ទាំងពីរ​មាន​ល្បឿន​មិនធម្មតា​ឡើយ​។​ព័ត៌មាន​លំអិត​នឹង​ជូន​នៅពេល​ក្រោយ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម