បើកម៉ូតូចុះចំណោតពេលយប់ងងឹតជ្រុលទៅបុកគូទត្រាក់ទ័របណ្តាលឲ្យស្លាប់ភ្លាម

138
ចែករម្លែក

ដោយះគ្រញូង/បាត់ដំបងះបុរស​ម្នាក់​បានស្លាប់ភ្លាមៗខណ:ពេលដែលជិះម៉ូតូលឿនចុះចំណោតជ្រុលទៅបុកគូទត្រាក់ទ័រដែលបើកស្របទិសគ្នានៅពីមុខកាលពីយប់ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវ​លេខ​៥B​ ស្ថិត​ក្នុង​ភូមិ​អូរ​តា​សុខឃុំ​ពេជ្រ​ចិន្ដាស្រុក​ភ្នំព្រឹក ។

​លោកសារ៉េត វិសេដ្ឋអធិការស្រុកភ្នំព្រឹកបានឲ្យដឹងថាបុរសដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណ។ចំណែកតៃកុងបើកត្រាក់ទ័រគេចបាត់។

  សាក្សីប្រាប់សមត្ថកិច្ចដែលចុះទៅវាស់វែហថាមុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅផ្លាកលេខ1R-3144បើកបរ​ក្នុង​ល្បឿន​លឿន​ចុះពីលើជម្រាលភ្នំ។ដោយ​សារ​យប់​ងងឹត និង​មេឃ​មាន​ភ្លៀង​ធ្លាក់​ផង​ ធ្ធ្វើឲ្យការធ្វើដំណើរមានសភាពរអិលជ្រុលទៅបុកគូទត្រាក់ទ័រដែលកំពុងបើកបរស្របទិស​នៅ​ពីមុខ មួយទំហឹងបណ្ដាល​ឲ្យ​ស្លាប់​អ្នក​បើកបរ​ម៉ូតូ​នៅ​នឹង​កន្លែង​តែ​ម្តង។ 

បច្ចុប្បន្នម៉ូតូនិង​ត្រាក់ទ័រ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសពនិងអ្នកបើកត្រាក់ទ័រយកមកដោះស្រាយតាមច្បាប់ ៕សរន

រូបថតះសពជនរងគ្រោះនិងម៉ូតូ

ទីតាំងផ្សាយពាណិជ្ជកម្ម