​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ករណី​គាស់​សោ​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​

131
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​ជនសង្ស័យ​៤​នាក់​ដែល​គាស់​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​។​ដែល​ឃាត់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត ២​ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០២០ ចំណុច​ផ្ទះ​លេខ​០១​បេ​ផ្លូវ​បេតុង ក្រុមទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក​ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ហ៊ុន រស់ ភេទ ប្រុស​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​កន្លែងកើតហេតុ​មុខរបរ​លក់ដូរ​។​ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់​ដែលមាន ១/​ឈ្មោះ​ភឹម ឆៃលី ហៅ​អា​ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​មាន​សារធាតុ​ញៀន​)​។ ២/​ឈ្មោះ​ភឹម សូ​នី​ហៅ​សូ​នី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​មាន​សារធាតុ​ញៀន​)​។​៣/​ឈ្មោះ​សេង​សំណាង​ហៅ​អា​ម៉ៅ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​មាន​សារធាតុ​ញៀន​)​។​៤/​ឈ្មោះ​ហេង​ស៊ី​ឃាង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​(​មាន​សារធាតុ​ញៀន​)​។​
​ចំពោះ​សម្ភារ​ដកហូត​រួមមាន ១/​កន្ត្រៃ​កាត់​ដែក ចំនួន ១​គ្រឿង​។ ២/​ពិល​បំភ្លឺ​ចំនួន​៣​គ្រឿង​។ ៣/​មេសោ​ផ្ទះ​ចំនួន​៥​គ្រឿង​។​៤/​ដែក​បំពង់​ទីប​ចំនួន​២​កំណាត់​។​៥/​រឺ​ម៉ក​កង់​បី​ឥណ្ឌា​មួយគ្រឿង​លេខ​ភ្នំពេញ​1HW5944​ព័ណ៌​សរ ។​
​លោក​ហ៊ាង​ថា​រ៉េត​បន្តថា​លោក​ប្រើ​កម្លាំង​ខណ្ឌ​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ល្បាត​និង​ទៅលើ​បទល្មើស​ទាំងឡាយ​មិន​ថា​ថ្ងៃ​ឬ​យប់​ដែល​នៅក្នុង​ខណ្ឌឫស្សីកែវ​ផងដែរ​។​កម្លាំង​យើង​បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន​យ៉ាង​យកចិត្តទុកដាក់​នាពេល​យប់​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​ផងដែរ​។​
​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម