វីងឧបត្ថម្ភកុមារខ្វះខាតខណៈ ពេលការសិក្សាររបស់ពួកគេត្រូវ បានរំខានដោយជំងឺកូវីដ១៩

127
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ធនាគារឯកទេសវីងនៅតែបន្តកិច្ចការសប្បុរសធម៌តាមសហ គមន៍ដើម្បីអបអរខួប១២ឆ្នាំនៃការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលនៅកម្ពុជាជាការបន្តនូវស្មារតីនៃកិច្ចការសប្បុរសធម៌តាមសហគមន៍ដើម្បីអបអរខួបលើកទី១២ឆ្នាំរបស់ខ្លួន ធនាគារឯកទេសវីង(ខេមបូឌា)លីមីតធីតរួមទាំងបុគ្គលិកកាលពីថ្ងៃទី ១៥ សីហា បានធ្វើការបរិច្ចាគសំភារៈផ្សេងៗដើម្បីជួយដល់ កុមារដែលកំពុងរស់នៅ មជ្ឈ​មណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុង​ខេត្ត​កំពង់ស្ពឺ។

កុមារប្រមាណ ៦០ នាក់ ដែលកំពុងរស់ក្នុងមជ្ឈមណ្ឌលនៅស្រុកច្បារមន បានទទួល​បានអត្ថប្រយោជន៍ពីការគាំទ្ររបស់វីងដល់មជ្ឈមណ្ឌលថែទាំកុមារដែលបានផ្តល់ការ អប់រំ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។

បុគ្គលិកវីងបានធ្វើដំណើរទៅខេត្តកំពង់ស្ពឺដើម្បីជួបជាមួយសិស្សានុសិស្សនិងបានផ្តល់នូវអំណោយផ្ទាល់ខ្លួនមួយចំនួនដល់កុមារនៅទីនោះ។កុមារទាំងនោះទទួលបាន​កុំព្យូ​ទ័​រ​យួរ​ដៃចំនួន១៧គ្រឿង សំភារៈកីឡាសំភារៈសិក្សានិងមានពិធីដាំកូនឈើរួមគ្នា​ផង​ដែរ​។

លោក ហ៊ូ ស៊ាន់សាយ សាន់នី នាយកនៃមជ្ឈមណ្ឌលរក្សាកុមារ ក្រុមជំនុំដំណឹងល្អ​ពោរ​ពេញកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ធនាគារឯកទេសវីងនិងបុគ្គលិកវីង ដែលបានចូលរួមផ្តល់វិភាគទានដ៏ថ្លៃថ្លា និង​បានធ្វើដំណើរយ៉ាងឆ្ងាយមកជួបជាមួយកុមារនៅទីនេះ។ជំនួយឧបត្ថមពីវីងបាន​ជួយ​ដល់​យើង ចំពេលដែលកុមារនៅទីនេះមិនអាចទៅរៀននៅឯ​សាលាដោយសារ​ការភ័យ​ខ្លាចនៃជំងឺកូវីដ១៩។ តាមរយៈជំនួយទាំងនេះ កុមារនឹងអាចបន្តការសិក្សា​បានពីអន្តេវា​សិកដ្ឋានរបស់ពួកគេ»។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖«កុមារ​គឺ​ជាទំពាំងស្នងឬស្សីនៃកម្ពុជាដូច្នេះយើងត្រូវតែគាំទ្រពួកគេឱ្យទទួលបានការអប់រំ​សម​រម្យ​ក្នុងវ័យដែលទាមទាការអភិវឌ្ឍខ្លាំងដើម្បីឱ្យពួកគេក្លាយជាសសរទ្រូងដ៏រឹងមាំ​សម្រា​ប់​​​ប្រទេស ។ ក្នុងនាមយើងជាបុគ្គលិកវីង យើងបានទទួលផលប្រយោជន៍ពី​មូលដ្ឋាន​គ្រិះដ៏រឹងមាំនៃការអប់រំល្អ ហើយវាដល់ពេលដែលយើងត្រូវចែករំលែកបទ​ពិសោធន៍​ទាំងនេះ​ទៅអ្នកជំនាន់ក្រោយហើយ»។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ក្រៅពីផ្តល់ជូននូវសំភារៈសិក្សារ ខ្ញុំមានសេចក្តីរីករាយដែលក្រុមការងារ វីង បាន​ចំណាយពេលដើម្បីផ្លាស់ប្តូររឿងរ៉ាវនិងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយក្មេងៗនៅ FGACCCC។ ខ្ញុំសង្ឃឹមថាកាយវិការរបស់ពួកយើងនឹងជំរុញ​ឱ្យពួកគេខិតខំធ្វើការ​សិក្សារៀនសូត្របន្ថែមទៀតដើម្បីជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍របស់​ពួកគេ»។

កុមារី ហុក នីតា សិស្សម្នាក់នៅមណ្ឌល FGACCCC បានលើកឡើងថា នាងបាន​បន្ត​ការរៀនសូត្រពីចំងាយតាមរយៈកម្មវិធី Zoomព្រោះមិនអាចទៅសាលា​រៀនបាន​ដោយ​សារតែជំងឺកូវីដ១៩នីតាបានមានចំណាប់អារម្មណ៍ថា៖«ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះវីងដែលបានផ្តល់សម្ភារៈសិក្សាដល់ពួកយើង។ វានឹងធ្វើឱ្យយើងកាន់​តែងាយស្រួលក្នុងការរៀនសូត្រជាងមុន»។

ចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជានាឆ្នាំ២០០៩វីងបានប្រកាន់ខ្ជាប់នូវស្មារតី​នៃ​ពល​រដ្ឋ​សារជីវកម្មល្អ ហើយព្យាយាមធានាឲ្យបានថាប្រជាពលរដ្ឋគ្រប់រូប​អាចទទួលបាន​ដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថលដ៏សម្បូរបែបប្រកបដោយភាពងាយស្រួល ។

ដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ខ្លួន វីង កំពុងបន្តសកម្មភាពសប្បុរសធម៌​ជាច្រើន​ផ្សេង​ទៀត ដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត ដោយមានការគាំទ្រពីនិយោជិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតច្រើនផងដែរ៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម