សម្តេច​ក្រឡាហោម​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត​

230
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មកា​រដឹក​នាំ​ការត្រួតពិនិត្យ​ឆេ​ក​ឆេរ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត​។ ការបង្កើត​គណៈកម្មកា​រ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (រូបឯកសារ)

​គណៈកម្មការ​ដឹកនាំ​ការត្រួតពិនិត្យ​ឆេ​ក​ឆេរ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត មាន​សមាសភាព​ចំនួន ១២​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន ១​រូប , អនុប្រធាន​ចំនួន ៥​រូប (​មាន​អនុប្រធាន​អចិន្ត្រៃយ៍ ១​រូប​) និង​សមាជិក​ចំនួន ៦​រូប ។​

​សមាសភាព​គណៈកម្មកា​រ​មានដូចជា​៖
១. លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ជា​ប្រធាន​
២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ អនុប្រធាន​
៣. លោក បេ ទា​ឡេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អនុប្រធាន​
៤. លោក ស្រ៊ុន លាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អនុប្រធាន​
៥. លោក អ៊ុច ពង្ស អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អនុប្រធាន​
៦. លោក សន កែន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អនុប្រធាន​អចិន្ត្រៃយ៍​
៧. លោក ឡាយ សំណាង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ សមាជិក​
៨. លោក មាន ថាវ​រិន្ទ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ សមាជិក​
៩. លោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ាង ណា​រ៉េត ប្រធាន​នាយកដ្ឋាន​ស៊ើប​ការ​ខាងក្រៅ និង​បច្ចេកទេស​សមាជិក​
១០. លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ធូ សារឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សមាជិក
១១. លោក សុខ លាង អនុប្រធាននាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ សមាជិក​
១២. លោក ខោល សំអាត ប្រធានការិយាល័យ​ស៊ើបការណ៍ អប់រំ សមាជិក​។​

លោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែលត្រូវបានតែងតាំងជា​ប្រធាន​គណៈកម្មកា​រដឹក​នាំ​ការត្រួតពិនិត្យ​ឆេ​ក​ឆេរ ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត​ (រូបអគ្គនាយកដ្ឋាន​ពន្ធនាគា​រ)

គណៈកម្មការ​ដឹកនាំ​ការងារ​ត្រួតពិនិត្យ ឆែកឆេរ ដើម្បី​ពង្រឹង​ការងារ សន្តិសុខ សុវត្ថិភាព នៅតាម​មណ្ឌល​អប់រំ កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត មាន​ភារកិច្ច ដូចជាៈ ដឹកនាំ​ការងារ​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​នូវ​រាល់​ទីកន្លែង​ផ្តល់​សេវា និង​ចំណុច​ដែលមាន​ការសង្ស័យ​នៅក្នុង មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស និង​ពង្រឹង​ការងារ សន្តិសុខ សុវត្ថិភាព​។ បំពេញការងារ​ត្រួតពិនិត្យ ឆែកឆេរ ដោយ​ធានា​ឱ្យបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ នៅក្នុង មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី ខេត្ត​។ ក្រោយ​ការងារ​ត្រួតពិនិត្យ ឆែកឆេរ​តាម​ទីកន្លែង​នីមួយៗ គណៈកម្មការ​មាន​សិទ្ធិ​ផ្តល់​អនុសាសន៍ ដល់​អង្គភាព​ទាំងនោះ យកទៅ​ធ្វើជា​មូលដ្ឋាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ រក្សា​សន្តិសុខ និង​សុវត្ថិភាព ក្នុង​អង្គភាព​របស់ខ្លួន​។ ធ្វើ​របាយការណ៍​អំពី​សកម្មភាព និង​លទ្ធផល​បំពេញការងារ តាម​ដំណាក់កាល​នីមួយៗ រាយការណ៍​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ បំពេញភារកិច្ច​ផ្សេងទៀត ស្របតាម​ការប្រគល់​ភារកិច្ច​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម