ប្រគល់​និង​ទទួល​រថយន្ត​សង្គ្រោះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ

140
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ ពិធី​ប្រគល់​ទទួល​រថយន្ត​សង្គ្រោះ​អំណោយ​ទី​៤០ ទូទាំងប្រទេស​(​ឬ​ទី​៣ នៅ​ខេត្តបន្ទាយមានជ័យ​) របស់​សម្តេច​អគ្គម​ហាប​តី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​ព្រឺ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហុន សែន តាមរយៈ​លោក​ឧកញ៉ា​បណ្ឌិត​ជា រតនា និង​លោកជំទាវ​ឧកញ៉ា​លី ហៀក​រតនា​, លោក​ឧកញ៉ា សុខ វណ្ណា ជូន​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ដែល​តំណាង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន បិ​ន មេ​ប​ញ្ជ្ជា​ការ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២០​។​

​នាឱកាស​នោះ​មានការ​ចូលរួម​ពី​លោក​ឌួង អេ​លី​ត នាយក​ពិធីការ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​វេជ្ជ​.​ឈុំ វណ្ណា​រឹទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ,​ឧកញ៉ា ឡា​ច ប៊ុន​លីម និង​លោកស្រី កងកម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក ក្រុង​និង​ស្នាក់ការ​សន្តិសុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន បិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ជាដំបូង​បាន​ថ្លែង​អរគុណ​សន្តិភាព​, អរគុណ នយោបាយ​ឈ្នះ​ឈ្នះ​និង​ដឹងគុណ ស្ថាបនិក ម​គ្គុ​ទេសឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង ការឯកភាព​ជាតិ​ពេញលេញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន ជំនួសមុខ​ឱ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងមូល សូម​លំ​ឱ្យ​ន​កាយ ថ្លែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​តែង​ផ្ដល់នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ជួយ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ ដោយ​មិន​គិតពី​ការនឿយហត់ ការលំបាក និង អាយុជីវិត​។

​ហេតុនេះ ពួកលោក​ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ សូម​គោរព​ដឹងគុណ សម្ដេច​ទាំង​ទ្វេរ និង​ប្ដេជ្ញា លះបង់​គ្រប់យ៉ាង​ដើម្បី​ការពារ​នូវ​សុខសន្តិភាព និង​ការពារ​មាតុភូមិ​កម្ពុជា និង អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​របស់​ក្រសួងការពារជាតិ បទបញ្ជា​អគ្គបញ្ជាការ បទបញ្ជា​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​។​

​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ថ្លែងអំណរគុណ​និង​ជូនពរ​លោក ឧកញ៉ា ជា រតនា និង​លោកជំទាវ ឧកញ៉ា លី ហៀក រតនា និង​ប្រតិភូ​ដែល​នាំ​អំណោយ​នេះ​មក ។​

​លោក​បណ្ឌិត​ឧកញ៉ា ជា រតនា បាន​ថ្លែងថា​៖ ក្នុងប្រទេស អំណោយ​រថយន្ត​សង្គ្រោះ​បែបនេះ (​ឡានពេទ្យ​) មាន​៤០​គ្រឿ​ហើយ​។ ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ​មាន​៣​គ្រឿង​គឺ​១​គ្រឿង​បានផ្តល់​ដល់​នករបាល​ក្រុង​ប៉ោយប៉ែត​, ១​គ្រឿង​ទៀត​ដល់​មណ្ឌល​សុខភាព​បន្ទាយឆ្មារ​និង​១​គ្រឿង​ប្រគល់​ដល់​អាវុធហត្ថ​ពេលនេះ​។​

​លោក​បានស្នើ​អោយប្រើ​ប្រាស​រថយន្ត​សង្គ្រោះបាន​ចំ​គោលដៅ​តាម​បច្ចេកទេស មិន​រើស​រើស​ប្រកាន់​និន្នាការ និង​បានជា​ប្រយោជន៍​ដល់​ជនរងគ្រោះ​ដែល​ត្រូវ​សង្គ្រោះ​។ ក្នុងនោះដែរ​លោក​ឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២.៥០០​ដុល្លា​ផងដែរ​ដល់​កម្មវិធី​អាហារ​សាមគ្គី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម