មេ​ប៉េអឹម​រាជធានី ប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​នាយទាហាន នាយទាហានរង ចំនួន ២៦០​នាក់​

142
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន /
​ភ្នំពេញ​៖
ដោយ​បានទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចំនួន ២៦០ នាក់ ដែល​ប្រព្រឹត្តទៅ នៅក្នុង​សាលប្រជុំ​រួម របស់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ទាំង ១៤ និង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍ថាៈ ក្រោម​ការដឹកនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បានធ្វើ​ឲ្យ​អង្គភាព​កងរាជអាវុធហត្ថ ក្លាយជា​ស្ថាប័ន ការពារ និង​អនុវត្ត​ច្បាប់ ប្រកបដោយ​វិន័យ សណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និង​ការគោរព​សិទ្ធិមនុស្ស ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ ពី​ប្រជាជន មហាជន ជាពិសេស ការជឿជាក់​ពី​ថ្នាក់ដឹកនាំ ទូទាំងប្រទេស​។ ជោគជ័យ​ដ៏ ត្រចះត្រចង់​ទាំងនេះ គឺ​ពិតជា​មិនអាច​ខ្វះ​បាន នូវ​ការរួបរួម​សាមគ្គី និង​ឆន្ទៈ​នៃ​ការលះបង់ របស់​អាវុធហត្ថ​យើង​ម្នាក់ៗ បានឡើយ​។​

​ដោយឡែក ចំពោះ អង្គភាព​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ផ្ទាល់ខ្លួន និង​គ្រួសារ បំពេញការងារ ទាំងយប់ ទាំង​ថ្ងៃ ទាំង​ការកសាង​អង្គភាព​, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់​បទល្មើស​, ការចូលរួម ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រតិភូ​ជាតិ​-​អន្តរជាតិ​, ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​គ្រប់ កម្មវិធី​បុណ្យជាតិ សាសនា​, ការជួយ​យកអាសារ ប្រជាពលរដ្ឋ ដែល​ជួប​ឧបទ្ទវហេតុ គ្រោះ​ថ្នាក់លើ​ដងផ្លូវ ដោយ​ការសង្គ្រោះ​បឋម​, ការជួយ​សម្រួល ចរាចរណ៍ នៅ​កន្លែង​កកស្ទះ​, ការជួយ​ដឹក​ដៃ​សិស្ស​តូចៗ ឆ្លងផ្លូវ ទាំង​ម៉ោង​ចូល និង​ចេញ ពីសា​លា​, ការ​ល្បាត​ពេលយប់ រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ និង​ការចូលរួម​ចលនា អនាម័យ បរិស្ថាន គ្រប់​ទីកន្លែង ដែល​អាវុធហត្ថ​ឈរជើង រហូត​ទទួលបាន ការស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពី​ស្រទាប់ ប្រជាជន មហាជន ព្រមទាំង​ទទួលបាន ការលើកទឹកចិត្ត ពី​ថ្នាក់ដឹកនាំ ជា​បន្តបន្ទាប់ ជាក់ស្តែង ដូច​ការផ្តល់​កិត្តិយស ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​នាយទាហាន នាយទាហានរង ក្នុងថ្ងៃនេះ​ជាដើម​។

​ជា​ចុងបញ្ចប់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែងតែបាន​ក្រើនរំលឹក ជារឿយៗ ស្តីពី​ការបង្ការ និង​ទប់ស្កាត់ រលក​ទី​ពីរ នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី ការថែរក្សា​អនាម័យ ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ អាវុធហត្ថ​នីមួយៗ ដូចជា​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​ចាត់វិធានការ ប្រុងប្រយ័ត្ន​ផ្សេងៗ ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជាពិសេស​រាល់ពេល ចេញ​ប្រតិបត្តិការ ត្រូវមាន​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់បំផុត ទាំង​សុវត្ថិភាព ពេល​បំពេញបេសកកម្ម និង ការការពារ​ការឆ្លង​កូ​វីដ ១៩ ៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម