ឃាត់​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​នឹង​អំពើហិង្សា លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បណ្ដាលឱ្យ​រលូត​កូន​

240
ចែករម្លែក

ដោយ​៖ រិ​ទ្ធិ​សែន /
​ពោធិ៍សាត់​៖ ជនសង្ស័យ បីនាក់ បាន​ប្រព្រឹត្ត​អំពើហិង្សា វាយ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បណ្ដាលឱ្យ​រលូត​កូន និង​រងរបួស ។ ក្រោយពេល​កើតហេតុ​ភ្លាម នគរបាល​ស្រុក​ក្រគរ ​បាន​ឃាត់ខ្លួន ជនសង្ស័យ ទាំងបី​នាក់​នោះ នៅ​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០២០ នៅលើផ្ទះ​បណ្ដែត​ទឹក ក្នុង​បឹង​ទន្លេសាប ដែល​ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​នគរបាល​ស្រុក​ក្រគរ បានឱ្យដឹងថាៈ ជនសង្ស័យ ដែល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​នោះ មានៈ ទី​១.​ឈ្មោះ គាំ ស្រី ភេទ​ស្រី អាយុ ៥២ ឆ្នាំ​, ទី​២-​ឈ្មោះ ម៉េ​ត ឡាំង​ជូរ ភេទ​ស្រី អាយុ ១៧ ឆ្នាំ និង​ទី​៣. ឈ្មោះ ម៉េ​ត លាង​ហេង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។ អ្នក​ទាំង​បីនាក់ ជា​ជនជាតិខ្មែរ និង​មាន​លំនៅ ក្នុងភូមិ​.​ឃុំ ស្រុក កើតហេតុ​ខាងលើ ។​

ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​នឹង​អំពើហិង្សា លើ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បណ្ដាលឱ្យ​រលូត​កូន​

​ប្រ​ភ​ដដែល បាន​អោយដឹងទៀតថាៈ ការឃាត់ខ្លួន​ជនសង្ស័យ ទាំងបី​នាក់ ខាងលើនេះ គឺជា​ការអនុវត្ត ទៅតាម​បណ្ដឹង របស់​ឈ្មោះ គឹម សា​វិ​ន ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ នៅ​ភូមិ​ទី​២ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​ក្នុង​បណ្ដឹង គឹម សា​វិ​ន បានបញ្ជាក់​ថាៈ ជនសង្ស័យ​ទាំង បីនាក់​នោះ បាន​ទៅ​ទារលុយ ដែល​ខ្លួន​ជំពាក់ ចំនួន ២ លាន​រៀល ខ្លួន ( គឹម សា​វិ​ន និង​ប្រពន្ធ ) បាន​អង្វរ​សុំ​ពន្យារពេល ពីរ បី ថ្ងៃ​ទៀត ទៅ តែ​ម្ចាស់បំណុល មិន​ព្រម រហូត​ឈានដល់ ការជជែក​គ្នា​ទៅវិញទៅមក តឹង​សរសៃ​.​ក ដាក់គ្នា រួច​នាំគ្នា ស្រាយ​ខ្សែ យក​កាណូត​បា​ឡា​របស់ខ្លួន អូស​យកទៅ​ផ្ទះ​គាត់ ហើយ​ខ្លួន ( គឹម សា​វិ​ន និង​ប្រពន្ធ ) បាន​តាម​ទៅយក​កាណូត នោះមក​វិញ និង​បាន​ប្រតាយប្រតប់​គ្នា រហូត​ប្រពន្ធ​របស់គាត់ ដួល​អុកគូទ ហូរឈាម ហើយ​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ ។ គ្រូពេទ្យ បាន​ប្រាប់ថា កូន​ក្នុង​ផ្ទៃ មាន​បញ្ហា​ហើយ ទើប​គាត់​សម្រេច ដាក់ពាក្យ​បណ្ដឹង ស្វែងរក​យុត្តិធម៌​តែម្តង ។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ករណី​ហិង្សា ដែលមាន​ស្ថាន​ទម្ងន់ទោស​នេះ សមត្ថកិច្ច​នគរបាល បាន​រាយការណ៍​ជូន លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី​នាំខ្លួន​ជនសង្ស័យ យកមក​សាកសួរ និង​កសាង​សុំ​ណុំ​រឿង បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន នគ​បាល​ខេត្ត​ពោធិ​%​សាត់ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម