ផ្សព្វផ្សាយ​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​ក្នុងអំឡុង​ឈប់សម្រាក​

120
ចែករម្លែក

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​រៀបចំ​ការសហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​សុខាភិបាល កាលពី​ថ្ងៃ ទី ១៤ ខែសីហា ដើម្បី​ផ្សព្វផ្សាយ​សេចក្តីណែនាំ​អំពី​វិធានការ​បង្កា​ការពារ​ក្នុងអំឡុងពេល​ឈប់សម្រាក​សង​នៃ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ពីថ្ងៃ​ទី​១៧​ខែសីហា​តទៅ​។​

ផ្សព្វផ្សាយ​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​ក្នុងអំឡុង​ឈប់សម្រាក​


​ការផ្សព្វផ្សាយ​នោះ​មាន​ទៅដល់​ផ្នែក​រដ្ឋ​និង​ផ្នែក​ឯកជន​។​ក្នុងនោះ​១.​សេចក្តីណែនាំ​លេខ​០១៥ ស​ណន របស់​ក្រសួងទេសចរណ៍ ស្តីពី​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ស្របតាម​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នាឱកាស​ថ្ងៃ​ឈប់សម្រាក​ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា ។​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​វិធានការ​ការពារ​ការឆ្លង​វីរុស​កូ​វីដ​-១៩ ។​
​នេះ​បើ​យោង​លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​និង​លោក​ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង ។​


​នាឱកាស​នោះ លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា បញ្ហា​រឿង​កូ​វីដ​១៩ ជា​រឿង​សំខាន់​ដែល​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ផ្សព្វផ្សាយ​ពី​វិធានការ ទប់ស្កាត់​ពី​ការចម្លង​ជំងឺ​នេះ ។​​ជាពិសេស​ករណី​នាំ​ពលករ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​របស់​បងប្អូន​ព​លករ ដើម្បី​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ ដែល​វា​ជា​ហានិភ័យ​ខ្ពស់​ពី​ការឆ្លង​កូ​វីដ​-១៩​នេះ ។​ក្នុងនោះ​ក៏​ពង្រឹង​នៅតាម​ទីប្រជុំជន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ថា​កន្លែង​របស់ខ្លួន​គ្មាន​ការឆ្លង​កូ​វីដ .១៩​ឆ្លង​ជាដើម​។​​ក្នុងនោះ​ត្រូវអនុវត្ត​វិធានការ​ក្រសួងសុខាភិបាល មានដូចជា អនាម័យ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូទឹក​ស្អាត អាល់កុល ឬ​ជែ​ល​ជាពិសេស​ត្រូវ​ពាក់​ម៉ាក់​ការពារ​ពេលចេញ​ធ្វើដំណើរ​តាម​ទីសាធារណៈ​ផ្សេងៗ​ជាដើម​៕​សរន​

ផ្សព្វផ្សាយ​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​ក្នុងអំឡុង​ឈប់សម្រាក​
ផ្សព្វផ្សាយ​ស្តីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​ក្នុងអំឡុង​ឈប់សម្រាក​

ទីតាំងផ្សាយពាណិជ្ជកម្ម