លោក ស្បោង សារ៉ាត់ និង លោក ស្តើង សុខុម អញ្ជើញ​ប្រកាស​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​

395
ចែករម្លែក

ព្រៃវែង​៖​លោក ស្បោង សារ៉ាត់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​,​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តព្រៃវែង​និង​លោក ស្តើង សុខុម សមាជិក​គណៈក​ម្មា​ធិ​ការ​កណ្តាល​,​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​បានឃើញ​ជា​អធិបតី​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង​នា​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២០ នៅ​ឃុំ​ដូន​កឹង​ស្រុក​កំចាយមារ ។​

​លោក មួង ដា​រ៉ា ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ជំនួស​លោក កាំ​ង លាង ដែល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់ខេត្តសៀម រាប​។

​លោក ស្តើង សុខុម បានធ្វើការ​កត់សំគាល់​នៅក្នុង​ពី​ធី​ប្រកាស​តែងតាំង​នោះ​ថា​៖​មន្ត្រី​បក្ស​ដែល​ធ្លាប់ជា​ប្រធាន​ក្រុមការងារ​នៅ​ឃុំ​ដូន​កឹង​បាន​ខិតខំ​ធ្វើ​ការងារ​យ៉ាងល្អ​ក្នុងការ​ចុះជួយ​ដល់​ប្រជាពលរដ្ឋនិងដោះស្រាយ​សំណូមពរ​របស់​សមាជិក​បក្ស​។​លោក ស្តើង សុខុម ក៏បាន​សំដែង​សុទិដ្ឋិនិយម​ថា​មន្ត្រី​បក្ស​ដែល​ទើប​តែងតាំងថ្មី​ក៏​នឹងធ្វើ​ការងារ​បានល្អ​ដូច​មន្ត្រី​មុន​ដែរ ។ លោក​សង្ឃឹមថា​លោក​ប្រធាន​ក្រុមការងារ​រូបនេះ​នឹង​កសាងបាន​នូវ​ស្នាក់ការ​បក្ស​មួយ​សម្រាប់​ឃុំ​ដូន​កឹង ព្រោះ​បច្ចុប្បន្នទីតាំង​សាងសង់​ស្នាក់ការ​បក្ស​នេះ​ត្រូវបាន​ទិញ​និង​បាន​ចាក់ដី​រួចរាល់​ផងដែរ ។ លោក ស្តើង សុខុម ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​បក្ស​ដែល​ត្រូវបានតែងតាំង​ថ្មី​ត្រូវ​យកចិត្ត​ទុកដាក់​ជាដំបូង​គឺ​ការពង្រឹង​សាមគ្គីភាព​ក្នុង​ក្រុមការងារ និង​ខិតខំ​បំរើប្រជាជន​ឲ្យ​អស់ពី​សម​ត្តភាព។ពិសេស​គឺ​កសាង​អំពើ​ល្អ​ឲ្យ​បាន​ច្រើន​ជាមួ យ​ប្រជាពលរដ្ឋ ។​ទង្វើល្អ​របស់​មន្ត្រី​វា​ស្តែង​តាមរយៈ​ការងារ​របស់ខ្លួន​យើង​ម្នាក់ៗ​ដែល​រាប់​តាំងពី​ឥរិយាបថ ការងារ និង ភាពស្មោះត្រង់ ។ ជាមួយនេះ​លោក​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​បក្ស​គឺ​ត្រូវ​បន្ត​ចុះ​ជាប់​មូលដ្ឋាន​និង​ជួប​សមាជិក​បក្ស​នៅតាមខ្នង​ផ្ទះ​ឲ្យ​បាន​ញឹក​ញ៉ាប់​ដើម្បី​ស្ដាប់​សំណូមពរបញ្ហា​ប្រឈម​នា នាដូចជា​សេវាសាធារណៈ សេវា​សំណូមពរ សេវា​តម្រូវការ របស់​ប្រជាពលរដ្ឋ។​ត្រូវ​ជៀសវាង​អំពើ អសកម្ម​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​, ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់ និង ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​យុ​ត្តិធ៌​ម តម្លាភាព​និង​មាន​ប្រសិទ្ធភាព ។

​នៅក្នុង​ឱកាស​នោះដែរ​លោក ស្តើង សុខុម ក៏បាន​រំលឹក​និង​ជូន​ព័ត៌មាន​ថ្មីៗ​ដល់​បងប្អូន​ជា​សមាជិក​បក្ស​ទាំងអស់​ឲ្យ​បាន​ជ្រាប​អំពី​បញ្ហា​បច្ចុប្បន្នភាព​នោះ​គឺ​ជំងឺ​ផ្លូវ ដង្ហើម​កូ​វីដ​១៩ ដែល​កំពុងតែ​រាតត្បាត​ដល់​ពិភពលោកក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​បាន​លើកឡើងថា​ថ្មី​នេះ​មាន​ប្រទេស​មួយចំនួន​បានបង្ហាញ​ពី​ការរកឃើញ​នូវ​វ៉ាក់សាំង​សម្រាប់​បង្កា​ជំងឺ​កូ​វីដ​១៩ ហើយ​មានដូចជា​ប្រទេស​រុស្ស៊ី ក្រុមហ៊ុន​អាមេរិកនិងអឺរ៉ុប។លោក​បន្តថា​យើង​ជឿជាក់ថា​វ៉ាក់សាំងនិង​មាន​ពិតប្រាកដអាច​នៅ​ដើមឆ្នាំ២០២១។លោកក៏បានអំ ពាវនាវទៅកាន់ប្រជាពលរដ្ឋថាពេលវេលា​នៅ​ឆ្ងាយ​ទៀតដូច នេះ​បងប្អូន​មិនអាច​មើលស្រាល​ហើយ​ប្រថុយប្រថាន​បានទេព្រោះជំងឺ​នេះវា​អាចធ្វើ​ឲ្យ​យើង​ស្លាប់​បាន ហើយ​វា​ងាយ​នឹង​ឆ្លង​ទៀតផង​វា​អាច​ឆ្លងតាម​មាត់ តាម​ច្រមុះ និង តាម​ភ្នែក ។ ទោះ​ថា​ប្រទេស​យើង​មិនទាន់មាន​អ្នកស្លាប់​ដោយ​កូ​វីដ ១៩ ក៏ប៉ុន្តែ​យើង​មាន​អ្នក​ឆ្លង​រហូត២៧៣នាក់។

លោក ស្តើង សុខុម បន្តថា​កន្លងមកនេះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​កូ​វីដ​១៩ ដូចនេះ​សូម​បងប្អូន​បន្ត​រក្សាខ្លួន​តាម​វិធាន​របស់​ក្រសួងសុខាភិបាលពាក់​ម៉ាក់ ឧស្សាហ៍​ដុស​លាង​ដៃ​និង សាប៊ូ ឬ អាកុល​ឲ្យ​បាន​ញឹក​ញ៉ាប់ និង បន្ត​រក្សា​គម្លាត​សង្គមធ្វើយ៉ាងណា​កុំ​ឲ្យ​ជំងឺ​មួយ​នេះ​ឆ្លង​ចូលខ្លួន​យើងនិងសហគមន៍​យើង​។​ត្រូវ​ទម្លាប់​រស់នៅក្នុង​ប្រក្រតីភាព​នៃ​ជីវភាព​តាមរបៀប​ថ្មី ។ COVID-19 វា​បាន​ផ្លាស់ប្ដូរ​ស្ថានភាព​កែ​ទម្លាប់​ដែល​កាលពីមុន​មាន មកកាន់​ទម្លាប់​ថ្មី​គឺ​ការជួបគ្នា​ដោយ​លើកដៃ​សំពះ​ជំនួស​ឲ្យ​ការចាប់ដៃការពាក់​ម៉ាស់ ការរក្សា​គម្លាត​សង្គម …​។​

​ជាមួយគ្នានេះ​លោក ស្តើង សុខុមក៏បាន​ជម្រាបជូន​សមាជិក​បក្ស​អំពី​ការបាត់បង់ EBA ២០​ភាគរយ​ដែល​សហគមន៍​អឺរ៉ុប​បាន​ដក​ពី​កម្ពុជា ។ លោក​បាន​ពន្យល់ថាតាមពិត​តាម​ការស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញការ​ផ្តល់ EBA របស់​សហគមន៍​អឺរ៉ុប​គឺ​សម្រាប់​ប្រទេស​ដែល​ក្រីក្រ ។ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​ដែលមាន​កំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ​ជាង​១ ទសវត្ស​រិ៍​កន្លងមកនេះ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាបហើយ​អាច​ដល់​ឆ្នាំ២០២៥កម្ពុជា​និង​ត្រូវ​បាត់បង់BAនេះ​ជា​ស្វ័យប្រវត្តិ។លោកស្តើង សុខុមបាន​បន្ តថា​សហគមន៍​អឺរ៉ុប​មាន​សមាជិក២៨ប្រទេស​ក៏ប៉ុន្តែ​ថ្មី​នេះ​ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​សហគមន៍​អឺ រ៉ុ​ប​ក៏ប៉ុន្តែ​អង់គ្លេស​ជា​ប្រទេសមួយ​នៅក្នុង​សហគមន៍​អឺរ៉ុប​ដែល​នាំចេញ​ទំនិញ​ច្រើន​ពី​កម្ពុជា​អង់គ្លេស​ក៏​នៅតែ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ដែលជា​ស្រោចស្រង់​សេដ្ឋកិច្ចកម្ពុជាដោយបាន​កាត់បន្ថយ​នូវ​ថ្លៃ​អគ្គិស​នី បន្ថយថ្លៃ​ដឹកជញ្ជូននិងសេវា​ជ្សេ​ងៗ​ជាច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​ការនាំចេញ​ទំនិញ។​លោក​បាន​ពន្យល់​ទៀតថា​ការ​កាត់​ទំនិញ​រួច​ពន្ធ​២០​ភាគរយ​នេះ​ធ្វើ​ឲ្យកម្ពុជា​ខាត​ប្រមា​ណ១០០ លាន​ដុល្លារ ។ក៏ប៉ុន្តែ​បញ្ហា​EBA​នេះ​ជា​រឿង​តូច​តា​យ​ប៉ុណ្ណោះ​រឿង​ធំ​គឺ​កូ​វីដ១៩ ដែល​បាន​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ។លោក ស្តើង សុខុម ក៏បាន​រិះគន់​ចំពោះ​សហ គមន៍​អឺរ៉ុប​ផងដែរ​ថា មិនមាន​ភាព​យុ​ត្តិ​ធ៌​ម​ចំពោះ​កម្ពុជា​ដោយសារ​គេ​បាន​ចោទ​កម្ពុជា​ថា​មិនមាន​ប្រជាធិបតេយ្យ​ទើបកាត់ EBA ចំនួន ២០ ភាគរយ​ខណៈដែល​គេ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម​ដែលជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​។ លោក​បានលើកឡើង ការកាត់បន្ថយ​EBA ចំនួន២០​ពី​កម្ពុជា​មិនមែនជា​ទិដ្ឋភាព​បច្ចេកទេស​ទេ តែ​ជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង ដោយសារ​ថា​មាន​អា​គណបក្ស​ចង្រៃ​មួយ​នោះ​វា​ជាកូន​ចឹ​ង​របស់​សហគមន៍​អឺរ៉ុបដល់ពេល​វា​ធ្វើ​ខុសច្បាប់​ប្រទេស​ត្រូវបាន​តុលាការ​រំលាយ ចោលវា​ទៅប្តឹង​មេ​របស់​វា​ឲ្យ​ផ្តាច់ EBA​កម្ពុជា។ដូចនេះ​ក្នុងនាម​ជា​មេ​កើយដែល​ធ្លាប់ជួយ​ជ្រោមជ្រែង​គណបក្ស​នេះសហគមន៍​អឺរ៉ុប​ចាំបាច់​ត្រូវតែ​កាត់ EBAចំនួន២០ភាគរយ​ពី​កម្ពុជា ។ តែ​ទោះយ៉ាងណា​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជាគឺ​ត្រូវបាន​បញ្ជា​ក់ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​រួចហើយ​ថា​កម្ពុជា​មិន​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ប្តូរនិងអ្វី​ទាំងអស់កម្ពុជា​ត្រូវ​ប្រឹង​រស់​ដោយ​ភាព​ឯករាជ្យ ។​

​នៅក្នុង​ឱកាស​នោះដែរ លោក ស្បោង សារ៉ាត់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​,​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តព្រៃវែង​បាន​មានប្រសាសន៍ថា​៖ ការផ្លាស់ប្ដូរ​មន្ត្រី​បក្ស​ចុះ​មូលដ្ឋាន​វា​ជា​រឿង​ធម្មតា​របស់​គណបក្ស​ដែល​តែង​ធ្វើ​ទៅតាម​ស្ថាន​ការ​និង ទៅ តាម​ភូមិសាស្ត្រ​ការងារ​របស់​មន្ត្រី​។​ការងារ​នេះ​គឺ​ដើម្បី​ពង្រឹង ប្រសិទ្ធភាព​ការងារ​ក្នុងការ​ចុះជួយ​ដោះស្រាយ​ទុក្ខលំបាក​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ។​

​លោក ស្បោង សារ៉ាត់ បាន​ណែនាំ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទើប​ទទួល​តំណែង​ថ្មី​ត្រូវ​សកម្ម​ចុះជួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យ​បានជា​ប្រចាំ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខប្រជាពលរដ្ឋ​ដោះស្រា យ​ឱ្យបាន​ទាន់ពេលវេលាបង្កើន​ជំនឿ​ទុកចិត្ត​មកលើ​គណៈបក្ស​ប្រជាជន​កម្ពុជា។ត្រូវ​បន្តការងារ​របស់ខ្លួន​ឱ្យបាន​សកម្ម​ក្នុង​ស្មារតី​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ខ្ពស់ធ្វើជា​ស្នូល​នៃ​ចលនា​របស់ប្រជាជន​ដើម្បី​សម្រេចបាន​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​ជូន​ជាតិ​និង​ប្រជាជន​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ​២០២២​និង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧​ឆ្នាំ ២០២៣​។​

​លោក ស្បោង សារ៉ាត់ បន្តថា​គណៈបក្ស​ប្រជាជន​កម្ពុ​ជាមាន​មូលដ្ឋាន​គ្រឹៈ​រឹងមាំ​គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដែល គ្មាន​កម្លាំង​ណា​អាច​បំបែក​បាន​ព្រមទាំង​បាន​ដឹកនាំ​ប្រ ទេស​អស់​រយៈកាល​ជាង​៣០​ឆ្នាំ កសាង​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ ជាពិសេស​បានផ្ដល់​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ​និង​សុខសន្តិភាព​ពិតប្រាកដ​ទូទាំងប្រ ទេ ស ។ ការកសាង​និង​ថែរក្សា​សន្តិភាព​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹៈ​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពង្រឹង​សន្តិសុខ​ និង​ ការអភិវឌ្ឍ​មនុស្សជាតិ​។​

​នៅក្នុង​ឳ​កាស​នោះដែរ លោក ស្បោង សារ៉ាត់ បានប្រគល់​សេចក្តីសម្រេច​របស់​គណ​ក​ម្មា​ធិ​ការ​បក្ស​ជូនទៅ លោក មួង ដា​រា ជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ស្រុក​កំចាយ មារ និង ជា​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ​ដូន​កឹង ។​

​នៅក្នុង​ឱកាស​នោះ​លោក ស្តើង សុខុម​ ក៏បាន​នាំយក​ថវិកា​របស់​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង​ និង ​លោកជំទាវ​ចំនួន​១៥ លាន​រៀល​ចែកជូន​ដល់​ឃុំ​ទាំង ៨ ក្នុងស្រុក​កំចាយមារ​ចូលរួម​គាំទ្រ​សកម្មភាព​យុទ្ធនាការ​ចុះសួរសុខទុក្ខ​បងប្អូន​ចំណាកស្រុក​តាម​ខ្នង​ផ្ទះ​ក្នុងឱកាស​នៃ​ការឈប់ សម្រាក​ជំនួស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម