ផ្ដល់​អំណោយ​ជូន​ចាស់ជរា ស្ត្រី​មេម៉ាយ កុមារកំព្រា ដែល​ខ្វះខាត ក្នុង​គ្រា​មាន​ជំងឺ​កូ​វីដ ១៩

242
ចែករម្លែក

ដោយ​៖ រិទ្ធី​សែន /
​ពោធិ៍សាត់ ៖
សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នា​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ បានផ្ដល់​អំណោយ ជូន​ចាស់ជរា គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ចំនួន ១00 គ្រួសារ ដែល​ខ្វះខាត ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ នៅក្នុង​បរិវេណ​វត្ត​បន្ទាយ​ដី ស្ថិតនៅក្នុង​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ។​

​លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម កម្ពុជា​ខេត្ត រួម​នឹង​មន្ត្រី​ជាច្រើនរូប អមដ​ណើ​រ​ជាមួយ​នោះ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់ បងប្អូន​ប្រជាពលរដ្ឋ គ្រប់រូប ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​នោះឡើយ គឺ “​ទីណា ប្រជាពលរដ្ឋ មានទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហមកម្ពុជា ទៅដល់​” ។​

​លោក ម៉ៅ ធនិន បាន​ផ្តាំផ្ញើ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​គិតគូរ​ពី​សុខភាព ការរស់នៅ​ស្អាត ហូប​ស្អាត បរិស្ថាន​ល្អ និង​ចូលរួម​ដាំ​ដំណាំ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ គ្រា​ដែល​ជំងឺ​សកល​កូ​វីដ ១៩ នៅតែ​បន្ត​កើតមាន នៅលើ​ពិភពលោក ដូចជា​នៅ​កម្ពុជា ផងដែរ​។ លោក​ក៏បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​អនុវត្ត ឲ្យ​បាន​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដោយ​ត្រូវ​សម្អាត​ដៃ ជាប្រចាំ ដោយ​អាកុល ជែ​ល ឬ សាប៊ូ ពិសេស​ការ​ចម្អិន​អាហារ ឲ្យ​បាន​ឆ្អិន​ល្អ​ផងដែរ ។​

​នៅក្នុង​ពិធី​នោះ លោក ម៉ៅ ធនិន រួម​នឹង​មន្ត្រី​ជាច្រើនរូប បាន​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ ជន​ចាស់ជរា គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ដោយ​ក្នុង​ម្នាក់ ទទួលបាន​អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី មី ត្រីខ រួម​នឹង​ថវិកា ២ ម៉ឺន​រៀល​៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម