លោក ស សុខា ទទួលសម្ភារ ការពារជំងឺកូវីដ ១៩ ពី ក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC.

172
ចែករម្លែក
លោក ស សុខា ទទួលសម្ភារៈការពារជំងឺកូវីដ ១៩ ពីក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC.

ដោយ: មុនីរ័ត្ន/ភ្នំពេញ :លោក ស សុខា បានទទួលសម្ភារការពារជំងឺកូវីដ ១៩ រួមមាន ៖ ខោអាវពេទ្យ ចំនួន ២ ៤១០សម្រាប់ មួកពេទ្យ ចំនួន ២ ៥០០មួក និងម៉ាសពេទ្យ ចំនួន ៥ ០០០ម៉ាស ពីតំណាងក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. សម្រាប់ចែកជូនប្រជាពលរដ្ឋ ៣ខេត្ត គឺខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត និងបង្ការពីការរាតត្បាតនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ 

ក្នុងពិធីនេះលោក ស សុខា បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែងបាត់ដំបង និងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ដែលបានឧបត្ថម្ភសម្ភារជាច្រើនដល់ខ្ញុំ និងក្រុមការងារ សម្រាប់បន្តយកទៅចែកជូនប្រជាពលរដ្ឋទាំង ៣ខេត្តខាងលើ។ 

លោកបានបន្តថា កាយវិការមនុស្សធម៌របស់ក្រុមហ៊ុន COPIOUS ( CAMBODIA ) INTERNATIONAL INC. នេះ សបញ្ជាក់អំពីទឹកចិត្តអាណិតស្រលាញ់ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរពិតៗ។ សូមជូនពរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC. ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃអាយុយឺនយូរ និងសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងដំណើរការអាជីវកម្មរបស់ខ្លួនជានិច្ចនិរន្តរ៍ឋ៕សរន

លោក ស សុខា ទទួលសម្ភារៈការពារជំងឺកូវីដ ១៩ ពីក្រុមហ៊ុន COPIOUS (CAMBODIA) INTERNATIONAL INC.

ទីតាំងផ្សាយពាណិជ្ជកម្ម