​ថ្ងៃទី​៨​ខែមេសា​សមត្ថកិច្ច​រក​ឃើញ​យានយន្ដ​ល្មើសច្បាប់​៤១២​គ្រឿង​និង​ផាកពិន័យ​២០៧​គ្រឿង​

983
ចែករម្លែក

​ដោយៈ​សហការី​/​ភ្នំពេញៈ​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​រកឃើញ​យានយន្ដ​ល្មើសច្បាប់​និង​ធ្វើការ​ផាកពិន័យ​។​ក្នុង​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​នេះ​បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន ១.៨៦៥​គ្រឿង​រកឃើញ​ល្មើសច្បាប់​៤១២​គ្រឿង (​ម៉ូតូ​៤២​ភាគរយ​) អប់រំ​២០៥​គ្រឿង និង​ផាកពិន័យ​២០៧​គ្រឿង​។​

​របាយការណ៍​បានបញ្ជាក់​ឱ្យដឹងទៀតថា ចំពោះ​ការត្រួតពិនិត្យ​មួក និង​កញ្ចក់ នៅ​ថ្ងៃទី​៨ ខែមេសា​នេះ ត្រួតពិនិត្យ​រួម​បាន​ចំ​នួ​១.០៣៧​គ្រឿង អប់រំ​៦២​គ្រឿង និង​ផាកពិន័យ​ចំនួន​២១២​គ្រឿង​។​ដោយឡែក​ចំពោះ​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ឃាត់​បាន យានយន្ត​២៦០​គ្រឿង​ដែល​ជិះ​បញ្ច្រាស មិន​ពាក់មួក​សុវត្ថិភាព មិន​ដាក់​កញ្ចក់ មិនមាន​ស្លាក​លេខ​។

​ឯ​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែមេសា​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ២១.៧១៣​គ្រឿង រកឃើញ​យានយន្ត​ល្មើស ៣.២៧៧​មាន​ម៉ូតូ​៥៧​ភាគរយ​។​ក្នុងនោះ​អប់រំ​១.៦៨២​គ្រឿង និង​ផាកពិន័យ​១៥៩៥​ម៉ូតូ​១០០​ភាគរយ​៕S/

​ថ្ងៃទី​៨​ខែមេសា​សមត្ថកិច្ច​រក​ឃើញ​យានយន្ដ​ល្មើសច្បាប់​៤១២​គ្រឿង​និង​ផាកពិន័យ​២០៧​គ្រឿង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ