រោងចក្រ​ផលិត​គ្រឿងញៀន ១១ កន្លែង​នៅជាប់​ព្រំដែន​ថៃ “​ផលិត​គ្រឿងញៀន ២០​លាន​គ្រាប់​ក្នុង​មួយថ្ងៃ​”

2082
ចែករម្លែក
  • 82
    Shares

​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ថៃ​បានទទួល​ស្គាល់​កាលពី​ថ្ងៃអាទិត្យ​ទី​៨​មេសា​ថា រោងចក្រ​ផលិត​គ្រឿងញៀន​យ៉ាងហោចណាស់ ១១ កន្លែង​ស្ថិតនៅ​ជិត​ព្រំដែន​ខាងជើង​ថៃ មាន​សមត្ថភាព​ផលិត​ថ្នាំញៀន​សរុប​ជាង ២០ លាន​គ្រាប់​។​

​អាជ្ញាធរ​កំពុង​ប្រុង​ជើងការ​ចំពោះ​ការហូរចូល​នៃ​ថ្នាំញៀន​ខុសច្បាប់​ជាច្រើន​ចូលក្នុង​ប្រទេស​នេះ អំឡុង​ពិធីបុណ្យ​ស​ង្ក្រា​ន​នៅក្នុង​សប្តាហ៍​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស លោក សំ​ម៉ៃ គង់​វី​សៃ​ស៊ុ​គ ស្នងការ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​បាន​និយាយថា ទីភ្នាក់ងារ​នេះ​កំពុង​ជួយ​ឃ្លាំមើល​យ៉ាង​ដិតដល់​អំពី​ស្ថានភាព​នេះ​។ លោក​មិនបាន​ប្រាប់​ឈ្មោះ​ប្រទេស ដែល​គ្រឿងញៀន​នេះ​ត្រូវបាន​ផលិត​និង​រត់ពន្ធ​នោះទេ ប៉ុន្តែ​គេ​អាច​ដឹង​ច្បាស់​ថា​វា​ជា​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ព័ត៌មាន​លម្អិត​អំពី​គ្រឿងញៀន​នេះ ដំបូង​លេចឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ CSI LA​។​

CSI LA បាន​និយាយថា រោងចក្រ​ផលិត​គ្រឿងញៀន​ទាំងនេះ​កំពុង​សម្រុក​ផលិត​គ្រឿងញៀន​យ៉ាង​ពេញទំហឹង​នៅមុន​បុណ្យ​ស​ង្ក្រា​ន​ខាងមុខ ចំពេល​លេច​ឮថា​មាន​ផែនការ​នាំចេញ​គ្រឿងញៀន​ខុសច្បាប់​ភ្លូកទឹកភ្លូកដី​ចូលមក​ថៃ​។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នេះ​ក៏​អះអាង​ដែរ​ថា អំឡុង ៣ ខែ​ចុង​ក្រោយនេះ ថ្នាំញៀន​ស្ពី​ត (Speed) ជាង ២ ពាន់​លាន​គ្រាប់ និង ម៉ា​ទឹកកក​ជាង ១០តោន ត្រូវបាន​រត់ពន្ធ​ចូល​ខុសច្បាប់ ប៉ុន្តែ​ត្រឹម​១​ភាគ​៣​នៃ​គ្រឿងញៀន​ទាំងនេះ​ប៉ុណ្ណោះ​ត្រូវបាន​រឹបអូស​។

​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស លោក សំ​ម៉ៃ និយាយថា អាជ្ញាធរ​កំពុងធ្វើការ​ជាមួយ​ប្រទេសជិតខាង​ដើម្បី​លុបបំបាត់​គ្រឿងញៀន​ខុសច្បាប់​។​

​ការិយាល័យ​ប៉ូលិស​ទេសចរណ៍​និយាយថា ខ្លួន​កំពុង​បង្កើន​យុទ្ធនាការ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​អំឡុង​បុណ្យ​ស​ង្ក្រា​ន នៅពេល​ភ្ញៀវទេសចរ​បរទេស ៩០ ម៉ឺន​នាក់​រំពឹង​មកលេង​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ផលិត​គ្រឿងញៀន​នៅជាប់​ព្រំដែន​ថៃ​ភាគ​ខាងជើង ផលិត​គ្រឿងញៀន​បាន​មួយថ្ងៃ ២០ លាន​គ្រាប់

ទីតាំងផ្សាយពាណិជ្ជកម្ម