​មេបញ្ជាការ​ចុះសួរសុខទុក្ខ​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

1182
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ រួម​ដំណើរ​ដោយ​លោក​មេបញ្ជាការរង លោកនាយ​ការិយាល័យ លោកនាយ​ផ្នែក​បាន​ចុះសួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។​ក្នុងឱកាស​នោះ​ក៏បាន​ប្រជុំ​ផ្សព្វផ្សាយ​អំពី​សភាពការណ៍​ថ្មីៗ និង​តួនាទី ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ នៅ​អង្គភាព​ដែល​កំពុងតែ​ឈរជើង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​នៅក្នុង​ដំណើរ​សួរសុខទុក្ខ​នេះដែរ លោក​មេបញ្ជាការ បាន​ពាំនាំ​ប្រសាសន៍​សួ​សុខទុក្ខ និង​ផ្ដាំផ្ញើ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ព្រមទាំង​នាំយក​អំណោយ និង​ថវិកា​មួយចំនួន របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ប្រគល់ជូន​។

ក្នុងនោះ​រួមមាន ១,​កងវរៈសេនាតូច​លេខ​១ ថវិកា​ចំនួន​១.៣០០.០០០​រៀល​, មី​ចំនួន​៨​កេស ស្រា​បៀរ​ចំនួន​៨​កេស​,​ទឹកក្រូច​ចំនួន​៦​កេស​,​។​២,​កងវរៈសេនាតូច​លេខ​២ ថវិកា​ចំនួន​១.៥០០.០០០​រៀល​, មី​ចំនួន​៨​កេស​, ស្រា​បៀរ​ចំនួន​៨​កេស​, ទឹកក្រូច​ចំនួន​៦​កេស​,​។​៣,​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត ថវិកា​ចំនួន​២.០០០.០០០​រៀល​,​មី​ចំនួន​៨​កេស​,​ស្រា​បៀរ​ចំនួន​៨​កេស​, និង​ទឹកក្រូច​ចំនួន​៦​កេស​៕S/

​មេបញ្ជាការ​ចុះសួរសុខទុក្ខ​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម