ចិន​និង​កម្ពុជា​បើក​ជើងហោះហើរ​អន្តរជាតិ​ថ្មី​ក្រុង​គុន​មីង​-​ក្រុងព្រះសីហនុ

1197
ចែករម្លែក

​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ ២០១៨ ជើងហោះហើរ​អន្តរជាតិ​ពី ក្រុង​គុន​មីង​ទៅ​ក្រុងព្រះសីហនុ​បាន ត្រូវ​បើក​ជាថ្មី និង​បាន​សាកល្បង ហោះហើរ​ដោយ​ជោគជ័យ ។​

​ជើងហោះហើរ​ថ្មី​នេះ​ទទួល បន្ទុក​ហោះហើរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​យូយ​លី​ដែលជា ក្រុមហ៊ុន អាកាសចរណ៍​របស់​ខេត្ត​យូ​ន​ណាន​។ ​ ​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​យូយ​លី​បានរៀបចំ​ឱ្យ​យន្តហោះ​របស់​ក្រុមហ៊ុន ហោះហើរ តាម​ខ្សែ​ផ្លូវអាកាស​ចរណ៍​ថ្មី​នេះ​នៅ រាល់ថ្ងៃ​ពុធ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ​ដោយ​ចំណាយ ពេល​ត្រឹម តែ​ជាង ២​ម៉ោង​ប៉ុណ្ណោះ ។ ក្រៅពីនេះ​ក្រុមហ៊ុន អាកាសចរណ៍​យូយ លី នឹង​បើក​ជើងហោះហើរ អន្តរជាតិ​ថ្មី​ពីរ​ទៀត​គឺ​ជើង ហោះហើរ​ពី​ស៊ីសាំង​ប៉ាន​ណា​ទៅ​ក្រុង​ឈៀង​ប៉ៃ​និង​ឈៀង​រ៉ា​យ នៃ​ប្រទេស​ថៃ ៕ ដោយ​ចាំង តុង​ឈាំ​ង (​ស៊ីន ហួ​ចិន​)

​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ យូយ​លី​អ៊ែ​ឡាញ ដែល​កំពុងតែ ថតរូប​ជា​ក្រុម ក្រោយពេល បាន​ចុះចត ដោយ​ជោគជ័យ ក្រោយ​ការហោះហើរ ពី​ទីក្រុង​គុន​មិញ មកកាន់​ខេត្ត​ព្រះសីហនុ (​រូបថត ដោយ Yang Zhihui)​

ទីតាំងផ្សាយពាណិជ្ជកម្ម