​ព្រឹក​នេះ​រដ្ឋសភា​បើក​សម័យប្រជុំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

1050
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​នេះ​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤ រួមមានៈ ១-​ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។​

២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩-១០ នីតិកាល​ទី​៥​។ ៣-​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ចំនួន​២​រូប​។ ៤-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។​

​បេក្ខជន​ពីររូប​ដែល​ត្រូវ​ដាក់ជូន​គណៈកម្មាធិកា​រ​អ​ន្ត្រៃ​យ៍ នៃ​រដ្ឋសភា ពិនិត្យ​សម្រេច​នៅ​ថ្ងៃទី​៣ ខែមេសា គឺមាន​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក​សួន មាន​។ បេក្ខជន​ទាំងពី​រូបនេះ គឺ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​សមាសភាព​បេក្ខជន​ទាំងពីរ​រូបនេះ នឹង​ដាក់ជូន​រដ្ឋសភា​បោះឆ្នោត​ជ្រើស​ទាំង​ជា​សមាជិក​ព្រឹទ្ធសភា​៕S/​

​ព្រឹក​នេះ​រដ្ឋសភា​បើក​សម័យប្រជុំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម