ស្ពាន​វែង​បំផុត​លើ​ពិភពលោក​ត្រៀម​បើក​សម្ភោ​ធ​

1770
ចែករម្លែក

​សំណង់​ដ៏​អស្ចារ្យ​ប្រចាំ​សតវត្ស​ត្រូវបាន​សាងសង់​រួច​ជា​ស្ថាពរ​។ ស្ពាន​វែង​ជាងគេ​លើ​លោក ត​ភ្ជាប់​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ នឹងត្រូវ​បើក​សម្ភោ​ធ​នៅ​ឆ្នាំនេះ (​មិនទាន់​កំណត់​កាលបរិច្ឆេទ​)​។​

​ប្រធាន​វិស្វករ និង​ជា​អ្នក​បំផុសគំនិត​ពីក្រោយ​គម្រោង​ដ៏​ធំ​មហិមា​នេះ គឺ លោក ចាង ជីន​វិ​ន អាយុ ៤៣ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​អំពី​របៀប​ដែល​ពួកគេ​បានចាប់ផ្តើម​គូរ​ប្លង់​ស្ពាន​នេះ​កាលពី ១៨ ឆ្នាំមុន ការលំបាក​ដែល​វិស្វករ​បាន​ជួបប្រទះ​ក្នុងការ​សាងសង់​សំណង់​ភាពស្មុគស្មាញ​បំផុត​មួយ​នៅលើ​ពិភពលោក និង​របៀប​ដែល​សំណង់​ស្ពាន​សង់​មិនទាន់រួច អាច​ទប់​ទល់នឹង​កម្លាំង​ព្យុះ​ទី​ហ្វុ​ង​ដ៏​មហន្តរាយ ឈ្មោះ ហា​តូ (Hato) ដែល​វាយប្រហារ​ចិន ៥៣ ឆ្នាំ​មកនេះ​។​

​ស្ពាន​នេះ​មាន​ប្រវែង​សរុប ៥៥ គីឡូម៉ែត្រ បែង​ចែកចេញជា​ផ្លូវ​ហាយវ៉េ​ចំនួន ២ ដែលមាន ៣ គន្លង​នៅ​ផ្លូវ​នីមួយៗ​។

​ការ​គូរ​ប្លង់​ស្ពាន​នេះ​បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ ហើយ​ផែនការ​សង់ស្ពាន​នេះ​ត្រូវ​បានអនុម័ត​ក្នុង​ឆ្នាំ ២០០៤​។

​យោងតាម​លោក ជីន​វិ​ន ស្ពាន​នេះ​ពីដំបូង​មិនមែន​សង់​ឡើង​ក្នុង​បំណង​ភ្ជាប់​ទីក្រុង​ទាំង ៣ ទេ គឺ​សង់​ឡើង​ក្នុង​គោលបំណង​ធ្វើ​ដូចជា​សារមន្ទីរ​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​។

​លោក​ជីន​វិ​ន​និយាយថា មាន​ក្រុមហ៊ុន​មកពី​ប្រទេស ១១ បាន​ជួយ​សហការ​ផ្តល់​ប្រឹក្សា​យោបល់​អំពី​ការសាងសង់​សំណង់​មហា​យក្ស​នេះ​។ អ្នកជំនាញ​បរទេស​ជាង ៩០ នាក់​បាន​ចូលរួម​ផ្តល់​បទពិសោធន៍​សាងសង់​។

​ស្ពាន​នេះ​នឹង​ជួយ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើ​រ​រវាង​ទីក្រុង​ទាំង​៣ ពី ៣ ម៉ោង​មក​នៅត្រឹម ៣០ នាទី​៕ ដោយ៖ កញ្ញាដាលីស

ស្ពាន​ភ្ជាប់​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ​ប្រវែង ៥៥ គីឡូម៉ែត្រ នឹងត្រូវ​សម្ភោ​ធ​នាពេល​ឆាប់ៗ​ខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម