អ្នកភូមិព្រែកកំពឹស សប្បាយរីករាយព្រោះមានផ្លូវបេតុងខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ

176
ចែករម្លែក

ដោយ៖ រ៉ាម៉ន/ភ្នំពេញ៖ កន្លងមក ក៏ដូចជា បច្ចុប្បន្ន ដោយសារមាន ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលក៏ដូចជា អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងរាជធានីភ្នំពេញ។ក្នុងនោះ មានក្រុមការងារ ចុះជួយសង្កាត់ផង បានធ្វើឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង មានស្ពាន ប្រព័ន្ធលូបង្ហូរទឹក ខ្វាត់ខ្វែង សម្រាប់បម្រើផលប្រយោជន៍ពលរដ្ឋទូទៅ ។

ជាក់ស្ដែង អ្នកភូមិព្រែកកំពឹស បានបញ្ជាក់ថាៈ នាពេលបច្ចុប្បន្ននេះ នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កំពុងកើតមាន ផ្លូវបេតុង ស្ទើរគ្រប់ទីកន្លែង ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទូទៅ។ជាពិសេសសម្រាប់បងប្អូន ប្រជាពលរដ្ឋ រស់នៅភូមិព្រែកកំពឹស តែម្តង ដែលពីដើមឡើយ ស្ថានភាពផ្លូវទាំងនេះ គឺជាផ្លូវដីតូចៗ ពិបាកធ្វើដំណើរខ្លាំង ណាស់។

អ្នកភូមិព្រែកកំពឹស បានបន្តថាៈ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ទូទៅ លែងលំបាក ដូចកាលពីមុនទៀតហើយ ដោយសារបាន អាជ្ញាធរសង្កាត់ ព្រែកកំពឹស និងអាជ្ញាធរខណ្ឌដង្កោ ពិសេសសាលារាជធានីភ្នំពេញ ខិតខំស្វះស្វែង ក្នុងការកែប្រែស្ថាបនា ពីផ្លូវដី ទៅជាផ្លូវបេតុង ឲ្យមានសភាពរឹងមាំ ដើម្បី បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ក្រោយមានផ្លូវស្អាតហើយ អាជ្ញាធរខណ្ឌដង្កោ ក៏បានសំណូមពរ ទៅដល់អ្នកធ្វើដំណើរទូទៅ និងអ្នកបើកបរ រថយន្តដឹកទំនិញ គ្រប់ប្រភេទ សូមកុំដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ ។ដែលនាំឲ្យឆាប់ខូចផ្លូវ ពីព្រោះថា ការស្ថាបនាផ្លូវនីមួយៗ ត្រូវចំណាយលុយ អស់ច្រើនណាស់ សម្រាប់ អ្នកដំណើរទូទៅ ដូច្នេះគួរចេះស្រឡាញ់ និងថែរក្សាផ្លូវ ឲ្យបានល្អប្រសើរ ទើបប្រើប្រាស់ បានយូរអង្វែង ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម