កូ​វីដ ១៩ នៅកម្ពុជា ៖ ថ្ងៃ ២៤ សីហា គ្មាន​អ្នកជា​សះស្បើយ ក៏​គ្មាន​អ្នក​ឆ្លង​ថ្មីដែរ

185
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​អះអាង​ថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ នេះ កម្ពុជាមិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃជំងឺ​កូ​វីដ ១៩ ទេ ហើយក៏​មិនមាន​អ្នកជា​សះស្បើយ​ដែរ ហេតុនេះ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅកម្ពុជា មាន​ដូចតទៅ ៖


១. អ្នក​ឆ្លង​សរុប ( គិត​ទាំង​អ្នកជា​សះស្បើយ​ផង ) ៖ ២៧៣ នាក់ ក្នុងនោះ ស្ត្រី ៥៤ នាក់​បុរស ២១៩ នាក់ ។​


២. អ្នកជា​សះស្បើយ​សរុប ( គិច​ចាប់ពី​ខែ មករា ) ៖ ២៦៣ នាក់ ស្មើនឹង ៩៦ , ៣៥ ភាគរយ ក្នុងនោះ​ស្ត្រី ៥៤ នាក់ បុរស ២០៩ នាក់ ។​


៣. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ នៅ​មណ្ឌល​សុខភាព ចាក់អង្រែ រាជធានី ភ្នំពេញ ១០ នាក់ ជា​បរុស ។​


​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា យើង​មិនត្រូវ​មើលរំលង​លទ្ធភាព នៃ ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ឡើយ ត្រូវ​បន្ត​ការពារ​ខ្លួន​ជាប់​ជានិច្ច កុំ​ភ្លេចខ្លួន និង កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ​ឲ្យ​សោះ ។


​ជា​បន្តបន្ទាប់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និង អង្គការសុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តែងតែបាន​ក្រើនរំឭក​ឱ្យ​សាធារណជន​បន្ត​ការប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​អ្វីដែល​ក្រសួងសុខាភិបាល​ហៅថា រស់នៅ “ តាមបែប​ធម្មតា ក្នុង​គន្លង​ថ្មី “ ដូចជា​លាងដៃ​ដោយ​អាល់កុល ជែ​ល និង សាប៊ូ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) និង នៅ​ឱ្យ​ឃ្លាត​ពីគ្នា​ចាប់ពី ១ ម៉ែត្រ​កន្លះ ជាដើម ព្រោះ​ប្រទេស​កម្ពុជា ពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅឡើយ​ទេ ខណៈ​ប្រទេសជិតខាង ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​រង​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ ។​


​តាមរយៈ​សេចក្តីប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង ក្រុមគ្រូពេទ្យ​ទូទាំងប្រទេស ក៏ដូចជា​ស្ថាប័ន និង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក ម​ជ្ឈ​ម​មណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​សហរដ្ឋអាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ខិតខំ​បំពេញការងារ​នា​គ្រាកន្លងមក ហើយ​ថា​ក្រសួង​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​អំពី​ស្ថានភាព​ទូទៅ នៃជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ៕ Kh/Ha

ថ្ងៃនេះ កម្ពុជា គ្មាន​អ្នក​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ទេ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ ដែរ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម