ព្រះមហាក្សត្រ​កោតសរសើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​

1220
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១០​នីតិកាល​ទី​៥​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​នេះ​បានឲ្យដឹងថា​រដ្ឋសភា​បាន​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ប្រកបដោយ​ប្រសិទ្ធិភាព​ជាពិសេស​បាន​អនុវត្ត​តួនាទី​របស់ខ្លួន​ក្នុង​មុខងារ​នីតិកម្ម​ធ្វើជា​អ្នកតំណាង​នុង​ការតាមដាន​អនុវត្ត​ច្បាប់​សម្រេច​ការងារ​បាន​យ៉ាង​ល្អប្រសើរ​។

ព្រះអង្គ​សង្ឃឹមថា រដ្ឋសភា​ដែលជា​តំណាង​ប្រជាពលរដ្ឋ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​ស្ថាប័ន​កំពូល​នានា​ថែមទៀត ដើម្បី​សម្រេច​អោយបាន​នៅ​ទិសដៅ​រួម​របស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ជំហានៗ ធានាបាន​នូវ​សង្គម​កម្ពុ​ជាមួយ​ដែល​ល​រឹងមាំ មាន​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មាន​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌​។​

​នៅ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​សង្កេតឃើញថា​ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុងការ​សម្រេចបាន​កំណើន​ផលិតផល​ក្នុងស្រុក​តាមរយៈ​ការអនុវត្ត​ន៏​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ជំរុញ​កំណើនសេដ្ឋ​កិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពល រដ្ឋ​ជា​រៀងរាល់ឆ្នាំ​។​

រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​សំដៅ​លើកស្ទួយ​អនាម័យ សុខភាព សុខមាលភាព របស់​ប្រជាជន បាន​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រជាជន​ក្រីក្រ ស្ត្រី និង​កុមារ​។​លើសពីនោះ​ក៏បាន​អនុវត្ត​ន៏​គោ​លន​យោ បាយ អភិវឌ្ឍ​ន៏​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ការការពារ​និង​លើក​កំពស់​សិទ្ធិ​ជនពិការ និង គោលនយោបាយ​សម្រាប់​ម​នុស្ស​ចាស់​។​

​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សាមគ្គី​ជាតិ​ដើម្បី​រួបរួម​ពួន​ដៃ​គ្នា​រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង​និង​ក្រៅប្រទេស លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ ដើម្បី​កសាង​និង​ការពារជាតិ​សមិទ្ធផល​សង្គម និង​ការធានា​អោយមាន​ឯកភាព​ជាតិ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ បាន​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ជោគជ័យ នឹង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​ប្រកបដោយ​បញ្ញាញាណ​។

សូម​កោតសរសើរ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ទាំង​១០ និង​សមាជិក សមា​ជិកា​​រដ្ឋសភា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន ក្នុង​ការបម្រើ​សង្គមជាតិ​៕S/

​ព្រះមហាក្សត្រ​កោតសរសើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​

ទីតាំងផ្សាយពាណិជ្ជកម្ម