វេជ្ជបណ្ឌិត​ចាប់​ឃាត់​ទាន់​ពេល​នៅមុន​អ្នកជំងឺ​កូវី​ដលោត​ទម្លាក់ខ្លួន​ពី​អគារ​មន្ទីរពេទ្យ​នៅ​ឥណ្ឌា​ (វីដេអូ)

378
ចែករម្លែក

​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​ប៉ះពាល់​សតិ​អា​ម្មណ៍​និង​ស្មារតី​ដល់​មនុស្ស​គ្រប់គ្នា​នៅ​ទូទាំង​ពិភពលោក​។ នៅ​ប្រទេស​ឥណ្ឌា ភាព​តប់ប្រមល់​និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​និង​​ប្រជាជន​ទូទៅក៏​បាន​កើនឡើង​ផងដែរ​។​

​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ឥណ្ឌា នៅពេល​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​បាន​បើក​បង្អូច​អគារ​មន្ទីរពេទ្យ​ជំងឺ​កូ​វីដ​១៩ ហើយ​ចេញ​ទៅ​ខាងក្រៅ​បង្អូច​អគា​រនោះ​​ដោយ​ព្យាយាម​លោត​ទម្លាក់ខ្លួន​ក្នុង​គោលបំណង​ចង់​បញ្ចប់ជីវិត​របស់​គាត់​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​មន្ទីរពេទ្យ​Netaji Subhash Chandra Bose នៅ​ទីក្រុង​ចា​បាល់​ពួរ​ ក្នុង​រដ្ឋ ម៉ា​តយ៉ា ប្រា​ដែស​ភាគកណ្តាល​នៃ​ប្រទេសឥ​ណ្ឌា​។​

​វីដេអូ​អំពី​ហេតុការណ៍​នេះ​បានបង្ហាញ​វេជ្ជបណ្ឌិត​ម្នាក់​ក្នុង​សម្លៀកបំពាក់​ការពារ​ជំងឺ​កូវី​ដ​១៩​កំពុង​ព្យាយាម​ទាញ​អ្នកជំងឺ​នេះ​ត្រឡប់​មក​វិញ ខណៈពេលដែល​បុរស​នេះ​អង្គុយ​នៅក្រោម​បង្អួច​ខាងក្រៅ​​នៃ​មន្ទីរពេទ្យ​នេះ​។ ខណៈពេល​ដែល​វេជ្ជបណ្ឌិត​នោះបាន​ចាប់​ឃាត់​គាត់​ទាន់ពេល​ ហើយ​លើក​រុញ​ចូល​តាម​បង្អួច​នោះ​វិញ មនុស្ស​ដែល​ឈរ​នៅ​ខាង​ក្រោម​បាន​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​កុំឱ្យ​សម្លាប់​ខ្លូន​។​

​សូមបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​ទី​២៣​សីហា ​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​បាន​ឡើង​ហួស​ចំនួន​៣​លាន​នាក់​ បន្ទាប់​ពី​មាន​មនុស្ស​ជិត​៧០.០០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​នៅ​២៤​ម៉ោង​កន្លងមក ។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា មនុស្ស​៦៩.២៣៩​នាក់​ទៀត​ត្រូវបាន​រកឃើញ​ឆ្លង​ជំងឺ​នេះ​កាលពី​ថ្ងៃអាទិត្យ និង​៩១២​នាក់​បាន​ស្លាប់​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយកូវី​ដ​១៩​នៅក្នុ​ប្រទេស​នេះ​កើន​ដល់​៥៦.៧០៦​នាក់​។​

​ទោះជា​យ៉ាងណា អ្នកជំនាញការ​ជាច្រើន​និយាយថា ទំហំ​ឆ្លង​និង​ស្លាប់​ពិតប្រាកដ​ខ្ពស់ជាង​នេះ​ឆ្ងាយ​។​

​អាជ្ញាធរ​នៅ​ក្រុង​ញូវដេល្លី​កាលពី​សប្តាហ៍​មុន​បាន​និយាយថា ការសិក្សា​អំពី​អង្គ​បដិ​ប្រាណ​មួយ​នៅក្នុង​ទីក្រុង​ធំ​នេះ បង្ហាញថា អ្នកក្រុង​ជាង​១​ភាគ​៤​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី បាន​បិទ​ខ្ទប់​ប្រទេស​ដ៏​តឹងរ៉ឹង​បំផុត​កាលពី​ខែ​មីនា តែ​បាន​ដកចេញ​វិញ​ស្ទើរ​ទាំងអស់​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ដើម្បី​ធ្វើឲ្យសេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ​។​តែ​កំណើន​នៃ​ការឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩ បង្ខំ​ឲ្យ​រដ្ឋ​និង​ទីក្រុង​ខ្លះ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ដោយ​ខ្លួនឯង រួម​មាន​រដ្ឋ​ហា​យ៉ាណា​និង​រដ្ឋ​ពុន​ចាប ។​

​ពីមុនមក កន្លែង​ផ្ទុះ​កូវី​ដ​១៩​ខ្លាំង​នៅ​ឥណ្ឌា រួមមាន​ទីក្រុង​ញូ​វ ដេល្លី និង​ទីក្រុង​មុំ​បៃ ដែល​ជា​ជម្រក​ជនក្រីក្រ​ដ៏​ធំ​ក្នុង​លោក​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​/Ha

View this post on Instagram

जबलपुर। नेताजी सुभाष चन्द्र बोस मेडिकल कॉलेज अस्पताल में रविवार की सुबह उस वक्त हड़कम्प की स्थिति निर्मित हो गयी, जब कोविण-19 वार्ड की खिड़की पर एक मरीज आकर बैठ गया और कूदने का प्रयास करने लगा। मेडिकल परिसर में उपस्थित स्टाफ और अन्य लोगों ने मरीज को ऐसा करते देखा तो तत्काल गढ़ा थाना पुलिस को खबर कर दी। खबर लगते ही गढ़ा थाना प्रभारी राकेश तिवारी स्टॉफ के साथ मौके पर पहुंचे और मरीज को समझाईश दी। पुलिस और चिकित्सकों की समझाईश के बाद मरीज का हदृय परिवर्तन हो गया और उसने खिड़की से कूदने का अपना फैसला बदल दिया। हालांकि इस दौरान मेडिकल परिसर में काफी देर तक हड़कम्प की स्थिति बनी रही। थाना प्रभारी राकेश तिवारी ने बताया कि मरीज सुबह 8 बजे के करीब खिड़की पर जाकर बैठ गया था, जिसे समझाईश दी गयी तो बाद में वह कोविड़ वार्ड में चला गया।

A post shared by Jabalpur Social (@jabalpur_social) on

https://www.instagram.com/p/CEOYyr6Fiab/?utm_source=ig_embed&utm_campaign=embed_video_watch_again

វីដេអូ​នេះ​បានបង្ហាញ​វេជ្ជបណ្ឌិត​ម្នាក់​កំពុង​ព្យាយាម​ទាញ​អ្នកជំងឺ​នេះ​ត្រឡប់​មក​វិញ ខណៈពេល​ដែល​គាត់​អង្គុយ​នៅ​ក្រោម​បង្អួច​ខាងក្រៅ​នៃ​មន្ទីរពេទ្យ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម