នាយកគ្រប់គ្រងAudi ៖វិស័យ លក់រថយន្តនៅកម្ពុជា កំពុងវិល មករកសភាពដើមវិញ ក្រោយពី កូវីដ១៩ស្ថិតក្នុងភាពអាចគ្រប់ គ្រងបាន

673
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ស្របពេលការបង្ហាញវត្តមានរថយន្តស៊េរីថ្មីAudi A6និងAudi A7 sport​ba​c​k​ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតនៅការិយាល័យលក់ក្នុងទីក្រុងភ្នំពេញនាពាក់​កណ្តា​ល​​សប្តាហ៍​មុនអ្នកយកពត៌មានជាន់ខ្ពស់នៃកាសែតរស្មីកម្ពុជា លោក ញ៉ែម សុផល បាន​ជួបសម្ភាសជាមួយលោក ប៊ុន យី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនAutomo​tiv​e​ Asia(Cambodia )Limitedដែលជាអ្នកទទួលសិទ្ធិផ្លូវការលក់រថយន្តម៉ាកអូឌីទាក់ទង នឹង  ការវិនិយោគ ការលក់រថយន្ត និង ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីព្រមទាំងផល ប៉ះពាល់ ពីកូវីដ១៩លើវិស័យរថយន្តនៅកម្ពុជា។

លោក ប៊ុន យី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនAutomo​tiv​e​ Asia(Cambodia )Limitedដែលជាអ្នកទទួលសិទ្ធិផ្លូវការលក់រថយន្តម៉ាកអូឌី

ខាងក្រោមនេះជាបទសម្ភាសរវាងសារពត៌មានរស្មីកម្ពុជានិង នាយកគ្រប់គ្រងទូទៅ​នៃ​ក្រុមហ៊ុន Automotive Asia(Cambodia ) Limited ដែល មានខ្លឹមសារដូចតទៅ៖

រស្មីកម្ពុជា៖តើលោកអាចប្រាប់ពីស្ថានភាពរថយន្តនៅប្រទេសកម្ពុជាបានទេ?

លោក ប៊ុន យី ៖នៅឆ្នាំ២០២០ គួរតែជាឆ្នាំរីកចម្រើនមួយសម្រាប់ឧស្សាហកម្មយាន យន្តនៅកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​ វត្តមានអ្នកនាំចូលរថយន្តជាផ្លូវការ បាន និង កំពុងកើនឡើង ជាមួយរថយន្តដែលមាន​តម្លៃសមរម្យនិងខ្ពស់រួមជាមួយនឹងម៉ាក ល្បីៗ ។នេះគឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរីកចម្រើន។អ្នកទិញរថយន្តនៅកម្ពុជាកំពុងប្តូរពី ការទិញពីអ្នកនាំចូលធម្មតាដែលគ្មានប្រវត្តិច្បាស់លាស់ មកក្រុមហ៊ុនដែលមានស្តង់ដា ការនាំចូលផ្ដាច់មុខដូចជាក្រុមហ៊ុនអូឌី។ជាពិសេសនោះមានតែក្រុមហ៊ុននាំចូលរថយន្ត ផ្លូវការប៉ុណ្ណោះដែលផ្តល់សេវាកម្មនិងផលិតផលសមស្របសម្រាប់ការប្រើប្រាស់ ដែល គិតពីបរិស្ថាននិងស្ថានភាពផ្លូវរបស់ប្រទេសកម្ពុជា។យើងឃើញថានៅតែ មានភាពមិន ស្មើគ្នា រវាងអ្នកនាំចូលមួយចំនួនដែលគាត់ធ្វើការ លក់ដោយមិនភ្ជាប់ជា ពន្ធបន្ថែម ទៅ លើទំនិញដែលវាឱ្យគម្លាតនៃការដាក់តម្លៃលក់នៅឆ្ងាយពីគ្នាហើយវាធ្វើឱ្យមានការ ប្រកួតប្រជែងខ្លាំងលើវិស័យនេះ។ កាលពីប៉ុន្មានឆ្នាំមុនយើងឃើញតែក្រុមហ៊ុន ដែល ដឹកនាំដោយបរទេសដែលនាំមុខក្នុងការនាំចូលរថយន្តប៉ុន្តែបច្ចុប្បន្ននេះឃើញ ថា ភាគ ច្រើនជាជនជាតិខ្មែរ​។​វាបានបង្ហាញថាម៉ាកអន្តរជាតិបានអភិវឌ្ឍហើយគុណភាព កម្លាំង ពលកម្មក្នុងស្រុកមានការរីកចំរើតាមស្តង់ដារអន្តរជាតិ ដែលធ្វើឱ្យកាន់តែ មាន ភាព រីកចំរើននៅក្នុងប្រទេស។

រស្មីកម្ពុជា៖តើបញ្ហាជំងឺកូវីត១៩ជះឥទ្ធិពលយ៉ាងដូចម្តេចទៅលើឧស្សាហកម្មរថយន្ត ?

លោក ប៊ុន យី៖ការផ្ទុះឡើងនៃជំងឺកូវីត ១៩ នេះមិនមែនគ្រាន់តែជាវិបត្តិសុខភាពដ៏ធំ​មួយ​ប៉ុណ្ណោះទេ វាធ្វើឱ្យ បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ។ ​ការផ្ទុះឡើងនៃ​ជំងឺនេះកំពុងបង្ករឱ្យមានការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានចំពោះការរស់នៅប្រចាំថ្ងៃនិងអាជីវកម្មស្ទើរតែនៅគ្រប់ទីកន្លែង។ អតិថិជន​ភាគច្រើន​ងាកមក​ប្រើ​ប្រាស់បណ្ដាញ​សង្គម ដើម្ប្បី​ធ្វើការស្វែងរក​រថយន្ត​ដែលគាត់ចង់បាន ជាជាងមក​ទីតាំង​លក់រថយន្តផ្ទាល់។ដើម្បីធានាឱ្យមានការដំណើរការក្រុមហ៊ុនឱ្យ មានស្ថិរភាព​ក្នុង​ការប្រកួតប្រជែងម៉ាកល្បីធំៗ ត្រូវបានធ្វើការ​ស្វែងយល់ពីតម្រូវការ និងផ្តល់​បទ​ពិសោធន៍ថ្មីៗសម្រាប់អតិថិជនគ្រប់ប្រភេទ។

រស្មីកម្ពុជា៖តើលោកអាចប្រាប់យើងបានទេថាតើម៉ូឌែលថ្មីរបស់រថយន្តម៉ាកអូឌីមានអ្វីខ្លះនិងមានលក្ខណៈពិសេសយ៉ាងដូចម្តេច?

លោក ប៊ុន យី៖រថយន្ត Audi Q2, Q3, Q5, Q7, A6 & A7 Sportback, Audi Q8 និង​ A8L កំពុងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ រថយន្តទាំងនេះ​បន្ថែម​ភាពប្រណីតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃខណៈពេលដែលបម្រើគោលបំណងជាច្រើនទាំងនៅលើផ្លូវធម្មតានិងប្រភេទផ្លូវ OFF-ROAD។លក្ខណៈដែលពិសេស​នោះ​រថយន្ត​អូឌីដែលមានប្រព័ន្ធអគ្គិសនីដ៏ទំនើប ជាពិសេសប្រព័ន្ធហ្វ្រាំងដែលធានា​បាននូវប្រព័ន្ធ​សុវត្តិភាពសំរាប់ការបើកបរ។ វាបង្កើតកំលាំងអគ្គិសនី ថាមពលស្រដៀងទៅនឹង  Hyrid Systems។

រស្មីកម្ពុជា៖ហេតុអ្វីបានជាក្រុមហ៊ុន AUDI នាំយករថយន្តថ្មីៗក្នុងអំឡុង​មេរោគកូវីដ​១៩?

លោក ប៊ុនយី មេរោគកូវីត​១៩ មិនមែនជាបញ្ហាដែលយើងមិនបាន​អាចគ្រប់គ្រងបាន​នោះទេ ស្របពេលដែរមានវិបត្តិកើតឡើង ដំណោះស្រាយ និងឱកាស​ក៏ដើរទន្ទឹមគ្នា​ផដែរ។យើងក៏បានត្រៀមរួចជាស្រេច​ក្នុងការស្ដារមកសភាពដើមវិញ។ក្នុងរដូវ​កាល​នេះ យើងក៏បានផ្តល់សេវាកម្ម ថែរក្សាអនាម័យប្រព័ន្ធម៉ាស៊ីនត្រជាក់មិនមែន​ត្រឹមតែរថយន្ត​អូឌី​តែប៉ុណ្ណោះទេ គឺសម្រាប់ម៉ាកដទៃទៀតផងដែរ។​

រស្មីកម្ពុជា៖តើអូឌីអាយកម្ពុជាចូលទីផ្សារនៅពេលណា?

លោក ប៊ុន យី៖ រថយន្តម៉ាក Audi បានចូលទីផ្សារកម្ពុជាជាផ្លូវ​ការចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំ ២០១៤ និងបានទទួលជោគជ័យជាបន្តបន្ទាប់។

រស្មីកម្ពុជា៖តើ ក្រុមហ៊ុន AUDI មានអារម្មណ៍យ៉ាងណាចំពោះទីផ្សារ​និងការលក់​នៅ​កម្ពុជា​នាពេលបច្ចុប្បន្ន?

លោក ប៊ុន យី៖ ក្រុមហ៊ុនរបស់យើងបន្តឈានទៅមុខក្នុងការ​ប្រកួតប្រជែងនៅលើ​ទីផ្សារ​ខាងវិស័យរថយន្តកំឡុងពេលកូវីត១៩នេះយើងបានធ្វើការចូលរូម​ទប់ស្គាត់​ការ​រីករាលដាលនៃការឆ្លងវីរុសកូវីត១៩នេះតាមរយៈការរក្សាគម្លាតនិងធ្វើការ​អនា​ម័យ​គ្រប់ពេលវេលា និងមានការត្រួតពិនិត្យកម្ដៅទាំងបុគ្គលិក និងអតិថិជនរាល់​ការចេញ​ចូល។ សម្រាប់ការលក់​របស់យើងគឺផ្តោតសំ​ខាន់​ការប្រើប្រាស់រថយន្តដែលមាន​លក្ខណៈផ្ទាល់ខ្លួនដែលគិតពីសុកភាពនិងផាសុកភាពទៅលើការប្រើប្រាស់របស់អតិថិជន។

រស្មីកម្ពុជា៖តើអ្នកគិតថា COVID១៩ នឹងជះឥទ្ធិពលដល់ការលក់របស់អូឌីអាយ​កម្ពុជាយ៉ាងដូចម្តេច?

លោក ប៊ុន យី៖ ការផ្ទុះឡើងនៃវីរុសនេះបានចាប់ផ្តើមនៅក្នុងត្រីមាសទី១ ខែមករាឆ្នាំ ២០២០ នៅពេលដែលការលក់រថយន្តកំពុងតែកើនឡើង។យើងចាប់មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធំបានកើតឡើងនៅក្នុងត្រីមាសទី២ ប៉ុន្តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះត្រីមាស​ទី៣ រថយន្តម៉ាកអូឌី គឺកំពុងកទំនុកចិត្តនិងការជឿទុកចិត្តពីសំណាក់​អតិថិនដែលធ្លាប់​ប្រើប្រាស់ បន្តប្រើរថយន្តម៉ាកនេះ។ ការតាំងបង្ហាញរថយន្ត Audi A6 និង Audi A7 sportback ទាំង២នេះយើងជឿជាក់ថាយើងត្រៀមខ្លួន​ដើម្បីបំពេញការផ្គត់ផ្គង់​ទៅតាម​តំរូវការ ក្នុងឧស្សាហកម្មយាន្តយន្ត។ អ្វីដែលគួរអោយកត់សំគាល់នេះគឺជាលើកទីមួយ​ហើយដែលរថយន្តម៉ាក Audi A6 & A7 Sportback បានធ្វើការបង្ហាញខ្លួនលើកដំបូង​នៅក្នុងព្រះរាជាណាចក្រ  កម្ពុជា​តាមរយៈក្រុមហ៊ុន​ Audi នាំចូលរថយន្តថ្មីផ្តាច់មុខ​នៅ​កម្ពុជា។

រស្មីកម្ពុជា៖តើអ្នកគិតថាមានអ្នកគាំទ្រម៉ូដែលថ្មីច្រើនទេ?

លោក ប៊ុន យី៖ចំនួនអ្នកជំនាញវ័យក្មេងកំពុងកើនឡើងនៅក្នុង​ប្រទេសកម្ពុជា ​ដូច្នេះ​យើង​ជឿ​ជាក់ថារថយន្ត Audi A6​ នឹងមិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ថែម​ទាំង​រក្សាភាពចង់ចាំនៃបទពិសោធន៍ដ៏ល្អនៃការបើកបររថយន្តនេះ។ រចនាបថរបស់រថ​យន្ត A6អនុញ្ញាតឱ្យអ្នកបង្កើតការសង្កត់សំឡេងទាក់ទាញ​ដែលឆ្លុះបញ្ចាំងពីបុគ្គលិក​លក្ខ​ណៈ​​​របស់អ្នក។ ដៃគូរបស់វាគឺរថយន្ត Audi A7 Sportbackគឺជាការបង្ហាញ​ពី​លក្ខណៈ​ស្ពត និងភាពទំនើបប្រណិតភាព។ យើងក៏ឃើញថាមានម៉ូឌែល A7  សេរីឆ្នាំ​ទាបៗ​មួយ​ចំនួននៅក្នុងប្រទេសកម្ពុជាផងដែរដូច្នេះយើងរំពឹងថាA7នឹងចូលរួម​ចំណែក​យ៉ាង​ច្រើនក្នុងការលក់ដល់ម៉ូឌែលត្រកូលA នៅក្រុមហ៊ុសន Audiដែលនាំចូលផ្ដាច់​មុខ​នៅកម្ពុជា។

រស្មីកម្ពុជា៖តើ AUDI លក់រថយន្តបានប៉ុន្មានគ្រឿងក្នុងមួយឆ្នាំៗ? ហើយឆ្នាំ ២០១៩​លក់បានប៉ុន្មានភាគរយ?

លោក ប៊ុន យី៖ បន្ទាប់ពីលោកស្រី គង់ គិនណារី ដែលជាម្ចាស់​ភាគហ៊ុន​នៃក្រុមហ៊ុន អតូ​ម៉ូធីវ អេស៊ា (ខេមបូឌា)លីមីតធីត ​ទទួលសិទ្ធិ​លក់រថយន្តម៉ាកអូឌី និងជា​នាយិកា​គ្រប់គ្រងនៃក្រុមហ៊ុនចែកចាយរថយន្ត អូឌី​ យើងបានសម្រេចការលក់ទៅដល់​៧០% សម្រាប់ផ្នែកសេវាកម្មយើងក៏មានការកើនឡើង​លើ ២១%នៃឆ្នាំ២០១៨។នៅឆ្នាំ២០​២០ យើងសម្រេចបាន ៧៧% បើធៀបទៅនឹងការលក់បានឆ្នាំ ២០១៩ ដូច្នេះយើង​រំពឹង​ថា​ការលក់នឹងមានការកើនឡើងជាងឆ្នាំមុន។

 រស្មីកម្ពុជា៖តើអ្នកណាជាអតិថិជនរបស់ Audi?

លោក ប៊ុន យី៖រថយន្តម៉ាក Audi គឺជាប្រភេទរថយន្ត Premium Car ។

រស្មីកម្ពុជា៖ជាធម្មតាប្រជាជនទិញរថយន្តដែលប្រើរួចបើប្រៀបធៀបនឹងឡានថ្មីតើលោកយល់យ៉ាងណាដែរ?តើមានការប្រកួតប្រជែងដែរឬទេ?

លោក ប៊ុន យី៖យើងជឿជាក់លើការផ្តល់តម្លៃ និងការផ្ដល់ភាពជឿជាក់ដល់​អតិថិជន​ជាមុនសិន។ ការប្រកួតប្រជែងដោយស្មោះត្រង់គឺភាពអស្ចារ្យសម្រាប់សេដ្ឋកិច្ច។ នៅ Audiខេមបូឌាយើងផ្តល់ជូននូវជម្រើសជាច្រើនប្រភេទចាប់ពីប្រភេទរថយន្តតូច​ប្រណិ​ត រហូតដល់រថយន្តធុនធំដែលមានទំហំចាប់ពី Sedan រហូតដល់រថយន្តប្រភេទ SUV ៧ កៅអីដែលមានសមត្ថភាពលើផ្លូវធម្មតា និងផ្លូវ Off-Road។យើងកំពុង​លក់រថយន្ត​ថ្មី និងប្រើរួចដែលអតិថិជនអាចធ្វើប្តូររថយន្តចាស់របស់ពួកគេដើម្បីយករថយន្តថ្មី។ Audi Cambodia គឺជាអ្នកនាំចូលផ្លូវការតែមួយគត់​សម្រាប់គ្រឿងបន្លាស់ពិត​ប្រាកដ​ដែលការធានាគឺមានលក្ខណៈស្តង់ដារ។ លើសពីនេះទៀតការធានារយៈពេល ៣ ឆ្នាំ និងការថែរក្សាលើសេវាកម្មថែទាំប្រេងម៉ាស៊ីនដែលមានលក្ខណៈស្តង់ដាររបស់ក្រុម ហ៊ុន Audi ៕PH

ទីតាំងផ្សាយពាណិជ្ជកម្ម