ក្រុមហ៊ុន​ចិនដាក់​ដំណើរការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​

1416
ចែករម្លែក
ក្រុមហ៊ុន​ចិន ដាក់​ដំណើរការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​(​រូប សុផល​)

ដោយៈ​សុផល​/​ភ្នំពេញៈ ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​ទី​៧ មេសា ឆ្នាំ​២០១៨ បានប្រកាស​ដំណើរការ​ជា​ផ្លូវការ​នូវ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។​
​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​គេ​ហៅថា​ប្លុក​ឆេន​(Blockchain)​ដែលជា​ការផ្លាសប្តូរ និង​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ មួយ​ដែល​មិន​ចាំ​ប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​រឹង​គឺ​ប្រព័ន្ធ​ទូរ​ទាត់​តាម​អ៊ី​ន​ធើ​ណិ​ត​។​

​ ​លោក អេ​ន​ឌី ឡាវ (ANDY LAU) ប្រធាន​ក្រុមហ៊ុន​ទ្រព្យ​ឌីជីថល អន្តរជាតិ ខេ​ម​បូ​ឌា អ៊ិ​ច​ឆេង (BTK) បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​កាលពី​ចុង​សប្តាហ៍​មុន​ថា​៖​ដោយ​មើលឃើញ​ពី​សក្តានុពល​ទីផ្សារ កំណើន​ទេសចរ​ចិន​និង​វិស័យ​ទូរ​គម​នា​គម​បច្ចេកវិទ្យា​រីកចម្រើន​នៅ​កម្ពុជា ក្រុមហ៊ុន​របស់ លោក​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​តាម​អន​ឡាញ​ជា​លើកដំបូង​។​​លោក​បាន​បញ្ជាក់ថា​«​ពាណិជ្ជកម្ម​ឌីជីថល​នេះ​មិនមែន​ការជួញដូរ​ទំនិញ ការទូទាត់ និង​រូប​បិ​យ​ប័ណ្ណ​បែប​ឌីជីថល ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្លាស់ប្តូរ​ការធ្វើ​អាជីវកម្ម​បែប​បុរាណ​និង​បែប​ប្រពៃណី ឱ្យទៅជា​សេដ្ឋកិច្ច​បែប​សម័យ​ទំនើប​»​។​

​ ​លោក អេ​ន​ឌី ឡាវ បាន​សម្តែង​នូវ​ក្តី​រំពឹងថា តាមរយៈ​ការវិនិយោគទុន​នេះ​នឹងមាន​បណ្តា​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ពិសេស​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។​លោក​បាន​បន្តថា នៅពេល​ខាង មុខ ក្រុមហ៊ុន​នឹងធ្វើ​សន្និបាត​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដោយ​អញ្ជើញ​អ្នកវិនិយោគទុន​ប្រមាណ​១០០០​នាក់​មកពី​ពិភពលោក​។​
​លោក ជា វុទ្ធី អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​វិយោគ​ក​ម្ពុ​ជា​គណៈកម្មការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា និង​តំណាង​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស៊ី​ឌី​ស៊ី​បាន​លើកឡើងថា ការ​ដំណើរការ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នេះ នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឲ្យ​មានការ​កើនឡើង​និង​ទំនើប​ឲ្យ​ដូច​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​។​

​លោក​បន្តថា ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​ដល់​អ្នកធ្វើអាជីវកម្ម​ទាំង​ក្នុងស្រុក​ក៏ដូចជា​អន្តរជាតិ​ដែល​មកវិនិយោគ​នៅ​កម្ពុជា ពិសេស​ការប្រើប្រាស់​យ៉ាងសំខាន់​ជា​ខ្សែ​ចង្កោម​ក្នុង​តំបន់ blokchain ដែលជា​ការផ្លាស់ប្តូរ និង​ការធ្វើ​ពាណិជ្ជកម្ម​បែប​ការធ្វើ​វិនិយោគ មួយ​ដែល​មិន​ចាំ​ប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​រឹង ធ្វើតាម​ការប្រើប្រាស់​ទំនើ​ប​គឺ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​។​

​លោក​បានឱ្យដឹងថា blokchain ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​មួយ​សម្រាប់​ប្រើប្រាស់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​រូប​បិ​យ​ប័ណ្ណ​ជៀសវាង​ការប្រើប្រាស់​ក្រដាសប្រាក់ ។​
​ទោះជា​យ៉ាងណាក៏ដោយ លោក ជា វុទ្ធី ក៏បាន​ប្រកាស​គាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ដល់​ក្រុមហ៊ុន​នានា ដែល​ធ្វើការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​៕MN

ទីតាំងផ្សាយពាណិជ្ជកម្ម