៣​នាក់​របួស​ដោយ​រញ្ជួយ​ដី​កំលាំង​៥,៧​រិ​ច្ឆ​ទ័រ​នៅ​ជប៉ុន​

3243
ចែករម្លែក

រញ្ជួយ​ដី​មួយ​បាន​វាយប្រហារ​ជប៉ុន​ខាងលិច​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មេសា ដោយ​បណ្តាល​អោយ​មនុស្ស​៣​នាក់​រងរបួស​តិចតួច ហើយ​បង្ក​ការខូចខាត​អាគារ និង​ផ្លូវថ្នល់ នេះ​បើ​តាម​របាយការណ៍​សារព័ត៌មាន​ជប៉ុន​។​

​អាជ្ញាធរ​ក៏​បាន​ព្រមាន​ថា រញ្ជួយ​ដី​ថែម​ទៀត​អាច​កើតមាន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៅមុខ​។​

​រំ​ញ័រ​នៅ​ទី​រាក់​នេះ ត្រូវបាន​ទីភ្នាក់ងា​រ​រញ្ជួយ​ដី​ជប៉ុន​ថា​មាន​កំលាំង​៦,១ តែ​អង្គការ​អង្កេត​ភូមិសាស្ត្រ​អាមេរិក បាន​និយាយថា​វា​មាន​កម្លាំង​៥,៧​រិ​ច្ឆ​ទ័​រ​។​វា​បាន​ធ្វើអោយ​​កក្រើក​ភាគ​ខាងលិច​កោះ​ហុន​ស៊ូ នៅ​ចម្ងាយ​៩៦​គ​.​ម ខាងជើង​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ មនុស្ស​៣​នាក់​បាន​រងរ​បួ​សតិ​ច​តួច ខណៈ​ផ្ទះ​ប្រមាណ​១០០​ដាច់​ទឹក​និង​ផ្ទះ​ជិត​៥០​ដាច់​ចរន្តអគ្គិសនី​។​អាគារ​និង​ផ្លូវ​ក៏​រង​ការខូចខាត​​ខ្លះ​ផង​ដែរ តែ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថា​ម​ពន​នុយគ្លេអ៊ែរ​នៅ​ជិត​នោះ​មិន​មាន​បញ្ហា​ទេ​។​

​ជប៉ុន​ស្ថិត​លើ​តំបន់​ដែល​គេ​ហៅថា​«​កង​ភ្លើង​» ដែល​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការរញ្ជួយ​ដី​និង​ភ្នំភ្លើង​នៅលើ​ពិភពលោក ។​រញ្ជួយ​ដី​ដ៏​មហា​ហិនហោច​កំលាំង​៩​រិ​ច្ឆ​ទ័រមួយ កាល​​ពី​ថ្ងៃ​១១ មីនា ឆ្នាំ​២០១១ បាន​បង្ក​រលក​យក្ស​ស៊ូ​ណា​មី សម្លាប់​មនុស្ស​រាប់ពាន់​នាក់​៕​ដោយ​៖​វាសនា​

​ថ្ម​ក្លោងទ្វារ​ទី​សក្ការ​មួយ​នៅ​តំបន់​ស៊ី​ម៉ា​ណេ បាន​បាក់​ដោយសារ​កម្លាំង​រញ្ជួយ​ដី​កាលពី​ថ្ងៃ​៩​មេសា​