ប្រធានាធិបតីហ្វីលីពីន៖ ” ខ្ញុំស្ម័គ្រចិត្តទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា”

4218
ចែករម្លែក

នៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឹតេ បាននិយាយថាលោកនឹងទទួលយកជនភៀសខ្លួន គឺទទួលក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឱ្យ​នៅហ្វីលីពីន។

នៅក្នុងសេចក្តីរាយការណ៍មួយដោយកាសែតPhilippine Daily កាលពីថ្ងៃសៅរ៍ទី៧មេសា លោក រ៉ូឌ្រីហ្គោ ឌុយទែតេ បានថ្លែងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៃប្រទេសមីយ៉ាន់ម៉ា​គឺជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍។

លោកបាននិយយាថា ” នោះ គឺពិតជាអំពើប្រល័យពូជសាសន៍មែន ” ។

បន្ទាប់ពីបាននិយាយរិះគន់អង្គការសហប្រជាជាតិចំពោះការបរាជ័យក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួននេះ លោក ឌុយទែតេ បាននិយាយថាលោកនឹងទទួលយកជនភៀសខ្លួនឱ្យរស់នៅប្រទេសរបស់លោក ។

លោក រ៉ូឌ្រីហ្គោ ឌូធឹតេ បាននិយាយបន្ថែមថា ក្រុមប្រទេសអឺរ៉ុ​ប គួរតែស្វាគមន៍ក្រុមជនភៀសខ្លួននេះផងដែរ។

មេដឹកនាំហ្វីលីពីននេះ បានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដើម្បីជួយដល់ក្រុមជនម៉ូស្លីមរ៉ូហ៊ីងយ៉ា ដែលត្រូវបានធ្វើទុក្ខបុកម្នេញនិងរំលោភបំពាន ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។

ជនភៀសខ្លួនរាប់រយរាប់ពាន់នាក់បានធ្វើដំណើរទៅប្រទេសបង់ក្លាដែសនិងប្រទេសជិតខាងផ្សេងទៀតដើម្បីគេចចេញពីអំពើហិង្សា។

ខណៈពេលដែលប្រធានាធិបតីហ្វីលីពីននេះ ហាក់ដូចជាមានភាពទន់ភ្លន់ សម្រាប់ក្រុមជនភៀសខ្លួននេះការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់លោកនៅហ្វីលីពីនបានធ្វើឱ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់ក្នុងរយៈពេល២ឆ្នាំនៅក្រោយការដឹកនាំរបស់លោក។

យុទ្ធនាការដ៏ចម្រូងចម្រាសនិងបង្ហូរឈាមរបស់លោកប្រឆាំងគ្រឿងញៀនត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស នៅទូទាំងពិភពលោក៕ដោយ៖សុខា/sn

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ 

ទីតាំងផ្សាយពាណិជ្ជកម្ម