លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន ទទួល​ការគាំទ្រ​ពី​រដ្ឋសភា​ដើម្បី​ក្លាយជា​សមាជិក​ព្រឹទ្ធសភា

2426
ចែករម្លែក
  • 41
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ នៅមុននេះ​បន្តិច​គឺ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​នេះ​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើសតាំង​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក​សួន មាន ជា​សមាជិក​ព្រឹទ្ធសភា ។​បេក្ខជន​ទាំងពី​រូបនេះ គឺ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។
​បេក្ខជន​ទាំងពី​រូបនេះ​គឺ​ត្រូវបាន​រដ្ឋសភា​ជ្រើស​ចេញពី​បេក្ខជន​ចំនួន​១២​រូប​ដែល​បានដាក់​ពាក្យ​ជា​បេក្ខជន​សមាជ​ន​ព្រឹទ្ធសភា​។​រដ្ឋសភា​បានទទួល​ពាក្យ​បេក្ខជន​ជា​សមាជិក​ព្រឹទ្ធសភា ចាប់ពី​ថ្ងៃទី​១៦ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។​

​សូមជម្រាបថា​ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ដំបូង​នីតិកាល​ទី​៤​ក្រោម​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ខាងមុខ​។​

​គួរ​បញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​ចំនួន​សរុប​៦២​រូប ដោយ​ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូប ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ដោយ​សាម​ជិ​ក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តំណែង​។ ចំណែក​សមាជិក​ព្រឹទ្ធសភា ចំនួន​២​រូប តែងតាំង​ដោយ​ព្រះ មហាក្សត្រ គឺ​សម្តេចព្រះ​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុ សូ​ម៉ា​នី​ន​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពីររូប​ដែល​ជ្រើសតាំង​ដោយ​រដ្ឋសភា គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក​សួន មាន​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម