ឆ្អឹងជំនី​ឆា​គ្រឿង​

3397
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក ៣​ខាំ (​ហាន់​ជា​ដុំៗ​)
– គ្រឿងការី​បុក ២​ស្លាបព្រា​បាយ (​គល់​ស្លឹកគ្រៃ រំដេង រមៀត ម្ទេស​គ្រៀម ខ្ទឹមស ស្លឹក​ក្រូច​)
– ខ្ទិះដូង ៥​ស្លាបព្រា​បាយ​
– ម្រេច​ខ្ចី ១០​ក្រាម​
– ស្លឹក​ក្រូចសើច ៣​ទៅ​៥​សន្លឹក​
– សណ្តែក​គួ ៣​គួ (​ហាន់​ខ្លីៗ​ល្មម​)
– ស្ករ កន្លះ​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– អំបិល បន្តិច​
– ប្រេងឆា ២​ស្លាបព្រា​បាយ​

+ របៀប​ធ្វើ​
– ដាំ​ប្រេងឆា​អោយ​ក្តៅ ដាក់​គ្រឿងការី​ចូល​ឆា​អោយ​ក្រហម និង​ឈ្ងុយ សឹម​ដាក់​សាច់​ចូល​ឆា អោយ​ស្ងូ​ត​ទឹក​ចេញពី​សាច់ រួច​ដាក់​ខ្ទិះដូង សណ្តែក​គួ ស្លឹក​ក្រូចសើច និង​ម្រេច​ឆា​អោយ​សព្វ សឹម​ដាក់​ទឹកត្រី ស្ករ និង​អំបិល​ឆា​អោយ​ឆ្អឹ​ន​សាច់​ជាការ​ស្រេច (​បើ​ស្ងួត​ពេក​អាច​បន្ថែម​ខ្ទិះដូង ឬ​ទឹក​)៕ ដោយ​: http://camlocation.com

ទីតាំងផ្សាយពាណិជ្ជកម្ម