អា​សេន វែង​ហ្គើ ប្រឈម​នឹង​វិបត្តិ​ខ្សែការពារ​មុន​យុទ្ធនាការ​ថ្មី​ចូលមក​ដល់​

1084
ចែករម្លែក

អា​សេណ​ល​ប្រឈម​នឹង​វិបត្តិ​ខ្សែការពារ​រួចហើយ​នៅមុន​រដូវ​កាល​ថ្មី​នេះ​។​
​ ​
​ក្រុម​កាំភ្លើង​ធំ​នេះ​បានចេញ​ដំណើរ​សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់​ដុ​នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ក្រុម​របស់លោក អា​សេន វែង​ហ្គើ (Arsene Wenger) ត្រៀមខ្លួន​សម្រាប់​យុទ្ធនាការ ព្រី​មី​ញ៉េ​លី​ក​ថ្មី​។​
​ ​
​អា​សេណ​ល​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ថ្មី​នៅ​ទឹកដី​របស់ខ្លួន​ជាមួយ​ក្លឹប Leicester កាលពី​ថ្ងៃទី​១១​ខែសីហា​។​
​ ​
​ប៉ុន្តែ​ដូចជា​រដូវ​កាល​មុន​ដែរ នៅពេល​ពួកគេ​ត្រូវ​ក្រុម Liverpool យកឈ្នះ លោក វែង​ហ្គើ អាចនឹងទទួល​បាន​ជោគជ័យ​នៅ​ដើមរដូវ​កាល​នេះ​។​
​ ​
​ការទទួលបាន​កាត​ក្រហម​របស់ ឡ​រិ​ន កូ​ស៊ី​ល​នី (Laurent Koscielny) នៅពេល​ប្រកួត​ជាមួយ​ក្រុម Everton នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន​មានន័យថា កីឡាករ​រូបនេះ នឹង​ខកខាន​ពីរ​ប្រកួត​ដំបូង​នៃ យុទ្ធនាការ​ថ្មី​នេះ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ អា​សេណ​ល​នឹង​អវត្តមាន​កីឡាករ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី (Shkodran Mustafi) រ៉​ប់ ហូល​ឌិ​ង (Rob Holding) ឬ កា​ឡុ​ម ឆេ​ម​បឺ (Calum Chambers) សម្រាប់​ដំណើរ​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​បន្ទាប់ពី​ពួកគេ​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស ជាតិ​នៅ​ក្របខណ្ឌ Confederations Cup និង​ក្របខណ្ឌ European Champiionships U21 ។​
​ ​
​អវត្តមាន​នេះ ធ្វើ​ឲ្យ​លោក អា​សេន វែង​ហ្គើ នៅសល់​កីឡាករ​តែ​ពីររូប​ប៉ុណ្ណោះ​គឺ ភើ មឺ​តេ​សាក់​ឃ័​រ (Per Mertesacker) និង ខាល ជេន​ឃី​ន​សិន (Carl Jenkinson) ដែលជា​ខ្សែការពារ​ចាស់វស្សា​។​
​ ​
​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ប្រហែលជា​បង្ខំចិត្ត​ដាក់​កីឡាករ ណា​ចូ ម៉ុ​ន​រៀល (Nacho Monreal) លេង​នៅ​ខ្សែការពារ​កណ្តាល​ឬក៏​ត្រូវដាក់​ឲ្យ​កីឡាករ គ្រី​ស្ទៀ​ន ប៊ី​លី​ក (Krystian Bielik) ប្រសិនបើ​លោក​ចង់​លេង​ប្រព័ន្ធ​ការពារ​បី​ដែល​ទទួលបាន​ជោគជ័យ​នៅ​ដំណាច់​រដូវ​កាល​មុន​៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

លោក អា​សេន វែង​ហ្គើ (Arsene Wenger)

ទីតាំងផ្សាយពាណិជ្ជកម្ម