ព័ត៌មាន​លំអិត​ករណី​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​បីនាក់​,​ប្អូន​ស្លាប់​ពីរ​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

1190
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​នេះ​បានធ្វើ​សេចក្តីរាយការណ៍​លំអិត​អំពី​ករណី​គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​និង​ម៉ូតូ លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ គីឡូ​១៩៣.១៩៤​ត្រង់ចំណុច​មុខ​ក្លោងទ្វារ​វត្តភ្នំ​ពេជ្រ​ក្នុងភូមិ​អូរ​តាប៉ាង​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៨​ខែមេសា​។​
​សេចក្តីរាយការណ៍​ដំបូង​កាលពី​យប់​ថ្ងៃទី​៨​ខែមេសា​បញ្ជាក់ថា​បាន​បាត់បង់​ជីវិត​បួន​នាក់​ភ្លាមៗ​និង​ម្នាក់ទៀត​របួសធ្ងន់​ស្ទើរ​ស្លាប់និងពុំមានអត្តសញ្ញាណ​។​ប៉ុន្តែ​ព័ត៌មាន​លំអិត​នៅ​ព្រឹក​ថ្ងៃទី​៩​ខែម​សា​នេះ​គឺ​ជនរងគ្រោះ​ដល់​ជីវិត​ចំនួន​តែ​បីនាក់​ទេ​។​ចំណែក​ពីរ​នាក់​ទៀត​របួសធ្ងន់​ប្អូន​ស្លាប់​បន្តិច​ដែល​ពេលនេះ​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​។​ពួកគេ​សុទ្ធតែ​ប្រុសៗ​ទាំងអស់​។​

ជនរងគ្រោះ

​ប្រភព​បន្តថា​យោ​យ​តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង រវាង ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1G-7596 បើកបរ​ដោយ​ឈ្មោះ ត្រួយ ពន្លឺ ភេទ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្អុយ​២ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ដោយមាន​អ្នករួមដំណើរ​ចំនួន ២​នាក់​គឺ​ឈ្មោះ ជុំ ពៅ អាយុ ២៥​ឆ្នាំ ២-​ឈ្មោះ ប៉ាន់ រ៉ូ អាយុ ២០​ឆ្នាំ​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ដូច​អ្នកបើកបរ ។​ពួកគេ​ធ្វើដំនើរ​មាន​ទិស​ដៅ​ឆ្ពោះ​មក​ក្រុងព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាក​លេខ​កំពត​1L-7755 បើកបរ​ដោយ​ឈ្មោះ កុយ កុសល អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តាប៉ាង ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ដោយ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ទុន ញ៉ា​ល់ អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ដូច​អ្នកបើក​បរដែរ​។​ម៉ូតូ មាន​ទិសដៅ​ផ្ទុយគ្នា ។​

​ក្រោយ​បុក​គ្នា​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​បីនាក់​នៅនឹងកន្លែង​កើតហេតុ និង រងរបួស​ធ្ងន់​ពីរ​នាក់​។​​ជន​រងគ្រោះ​ដល់​ជីវិត​ទី​១.​ឈ្មោះ ត្រួយ ពន្លឺ ,​ទី​២. ជុំ ពៅ និង​ទី​៣ កុយ កុសល ។​ចំណែក​អ្នករបួសធ្ងន់​ពីរ​នាក់​គឺ​ឈ្មោះ ប៉ាន់ រ៉ូ និង ទុន ញ៉ា​ល់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាលរេញ​៕​


ទីតាំងផ្សាយពាណិជ្ជកម្ម