រដ្ឋបាលរាជធានីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន​បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់​រឹងរួសរាន់មកបង់

151
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជាថ្មីទៀតដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់ ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី ២៦ខែសីហាឆ្នាំ២០២០នោះ រួសរាន់ ក្នុងការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារ។ បើមិនដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការមួយចំនួន។

នេះបើយោងតានសេចក្តីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញចេញថ្ងៃទី២៦សីហានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់ដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ នោះ សូមមេត្តារួសរាន់ធ្វើការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណង់រឹងតាមធ្យោបាយ ប្រព័ន្ធទូទាត់ អេឡិចត្រូនិច តាមទូរសព្ទដៃ ឬបញ្ជោរទូទាត់នៅតាមធនាគារACLEDA ,ABA, WING, WB Finance, Prince Bank, ស្ថាប័នឬតាមភ្នាក់ ងារទូទាត់ផ្សេងទៀតដូចជា eMoney ,Lyhour Weiluy, Pi PayនិងDara pay សម្រាប់ខែកក្កដាឆ្នាំ២០២០នេះព្រោះនៅសល់រយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។

ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនដែលពុំទាន់បានទូទាត់បំណុលសរុបថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងរដ្ឋបាលរាជធានីភ្នំពេញនិងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្ដងទៀតឲ្យទូទាត់បំណុលរួម។ក្នុងករណីនៅតែមិនព្រមអត់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖ ១ បញ្ចេញបញ្ជីឈ្មោះជាសាធារណៈតាមបណ្ដាញសង្គមឬតាមប្រព័ន្ធផ្សព្វផ្សាយនានា។ ២ កត់ត្រាជាបំណុលហើយអនុវត្តវិធានការរដ្ឋបាលដោយបិទអាជីវកម្ម ឬ សេវាកម្មជាបណ្ដោះអាសន្ន។៣ អនុវត្តការវិធានការផ្សេងទៀតតាមការចាំបាច់។
ទទួលបានដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មសេវាកម្មនិងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាបនិងអនុវត្តឲ្យមានប្រសិទ្ធភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម