រថភ្លើង​ដឹក​អ្នកដំណើរ​ឥណ្ឌា​ជិត​១.០០០​នាក់ ដាច់ចេញ​ពី​ក្បាលរថភ្លើង រត់​ថយ​ក្រោយ​ជាង​១០​គីឡូម៉ែត្រ

1144
ចែករម្លែក

ក្រសួងអយស្ម័យយានឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យទី៨មេសាថា ហេតុការណ៍ដ៏រន្ធត់មួយ ដែលស្ទើរតែមិនអាចបញ្ចៀសបាននោះ បានកើតឡើងបន្ទាប់ពីទូរថភ្លើងដឹកអ្នកដំណើរចំនួន២២ទូ ដែលដឹកអ្នកដំណើរប្រហែល១.០០០នាក់ បានដាច់ចេញពីក្បាលរថភ្លើងរបស់វា ហើយបានរត់ថយក្រោយចម្ងាយច្រើនគីឡូ
ម៉ែត្រ នៅមុនពេលវា ត្រូវបានបញ្ឈប់បាននោះ។

រថភ្លើងដឹកអ្នកដំណើរនេះ នៅរដ្ឋOdisha ប្រទេសឥណ្ឌានេះ បានរត់ថយក្រោយចម្ងាយ ១២គីឡូម៉ែត្រនៅមុនេះវាត្រូវបានបញ្ឈប់ដោយដាក់ដុំថ្មទប់កល់នៅលើផ្លូវដែក ដោយបុគ្គលិកអយស្ម័យយាន។

អ្នកនាំពាក្យក្រសួងអយស្ម័យយាននេះ បាននិយាយថា មិនមាននរណាម្នាក់ក្នុងចំណោមអ្នកដំណើរជិត១.០០០នាក់នេះ បានរងរបួសក្នុងហេតុការណ៍នេះដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នោះទេ ប៉ុន្តែបុគ្គលិករថភ្លើង៧នាក់ ដែលមិនគោរពតាមគោលការណ៍សុវត្ថិភាពអយស្ម័យយានត្រឹមត្រូវនោះ ត្រូវបានផ្អាកពីការងារ ហើយការស៊ើប អង្កេតមួយ ត្រូវ បានធ្វើឡើងដើម្បីឱ្យដឹងថាហេតុអ្វី បានជាទូរភ្លើងទាំងនេះ បានដាច់ចេញក្នុងអំឡុងពេលការធ្វើដំណើរចេញពីរដ្ឋGujarat ទៅរដ្ឋOdisha ៕ដោយ៖សុខា/sn


រថភ្លើងដឹកអ្នកដំណើរឥណ្ឌា ជិត១.០០០នាក់ ដាច់ចេញពីក្បាលរថភ្លើង រត់ថយក្រោយជាង១០គីឡូម៉ែត្រ នៅមុនពេលវា ត្រូវបានបញ្ឈប់កាលពីយប់ថ្ងៃសៅរ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ