​សមត្ថកិច្ច​តាម​ចាប់​ប្តី​ដែល​ចាក់​សម្លាប់​ប្រពន្ធចុង​របស់ខ្លួន​ខណៈ​នាង​មាន​ផ្ទៃពោះ​៤​ខែ

1216
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​ជនសង្ស័យ​ដែល​សម្លាប់​ប្រពន្ធចុង​របស់ខ្លួន​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​មកវិញ​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​រត់គេចខ្លួន​មួយ​យប់​។​លុះ​ព្រឹក​ឡើង​ជនសង្ស័យ​បាន​ឡើងលើ​ដើម​ចំបក់​ធំ​មួយ​ដើម​ដែលមាន​កម្ពស់​៤​ម៉ែត្រ​នៅ​ខាងកើត​ភូមិ​ផ្ការំចេក​ចម្ងាយ​២០០​ម៉ែត្រ​ដើម្បី​ចងក​សម្លាប់ខ្លួន​។​

ស្ត្រី​ជា​ប្រពន្ធ​រងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​៤​ខែ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ទាំង​មិនដឹង​ខ្លួន​សោះ​។​ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ស្រុក​សូទ្រនិគម​បាន​និយាយថា​ឃាតកម្ម​នេះ​បាន​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី​របស់​ជនរងគ្រោះ​តែម្តង​។​ជនសង្ស័យ​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ជា​អាវុធ​សម្រាប់​ធ្វើឃាត​ប្រពន្ធចុង​របស់ខ្លួន​។​លោក​ណុប សារ៉ាក់ បាន​បន្តថា ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្តី​ចាក់​ចំនួន​៥​កាំបិត​គឺ​ត្រូវចំ​ចុង​ឆ្អឹងជំនី​កណ្ដៀតក្អម ១​កាំបិត​បណ្ដាលឱ្យ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​និង​ដៃ​ឆ្វេង​ចំនួន​៣​កាំបិត ឆ្អឹងស្លាបប្រចៀវ​១​កាំបិត​បណ្ដាលឱ្យ​នាង​ស្លាប់​នៅ​កន្លែងកើតហេតុ​ពេល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ​ជាមួយ​ម្តាយ​ពុំ​ដឹងខ្លួន​។​ក្រោយពី​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

លោក​អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ប៉ក់ ឈាន អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរ កម្មករ ជនរងគ្រោះ​មាន​ផ្ទៃពោះ​៤​ខែ​។​ចំណែក​ជនល្មើស​ជា​ប្តី​មានឈ្មោះ ស៊ន់ ទឹ​ត អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខ​បរ​កម្មករ​ដូចគ្នា​។​

​ក្រោយពេល​សម្លាប់​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​ភ្លាម​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​វិញ​៕S/

​សមត្ថកិច្ច​តាម​ចាប់​ប្តី​ដែល​ចាក់​សម្លាប់​ប្រពន្ធចុង​របស់ខ្លួន​ខណៈ​នាង​មាន​ផ្ទៃពោះ​៤​ខែ

ទីតាំងផ្សាយពាណិជ្ជកម្ម