​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ពីបទ​ចូល​ឆ្លង​ព្រំដែន​រក​សត្វព្រៃ​

1143
ចែករម្លែក

​ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈម​ន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ប្រចាំ​ច្រក​ជប់​គគី​បានឱ្យដឹងថា​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ចូល​ឆ្លង​ព្រំដែន​រក​សត្វព្រៃ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ស្ថិតនៅ​ចំណុច​ក្បែរ​តម្រុយ​ស៊ី​ម៉ា​លេខ​២៦B​ពីបទ​បាន​ឆ្លងដែន​និង​រក​សត្វព្រៃ​ចូលក្នុង​ជ្រៅ​ទឹកដី​របស់​ថៃ​កាលពី​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ប្រចាំ​ច្រក​ជប់​គគី​បានឱ្យដឹងថា​ប្រជាជន​ខ្មែរ​ដែល​ចាប់ខ្លួន​មានឈ្មោះ​១-​ឈ្មោះ វ៉េវ វុ​ត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។​២-​ឈ្មោះ វ៉េវ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​។​៣-​ឈ្មោះ ប៉េ​ប ពាយ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ទាំង​៣​នាក់​សមត្ថកិច្ច​ថៃ​ឃាត់​និង​បាន​ត្រៀម​បញ្ជូន​ទៅកាន់​កន្លែង​ឃុំឃាំង​នៅ​ស្រុក​ណា​ង​រ៉ង ខេត្ត​បុរី​រ៉ាំ​៕S/​

​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ពីបទ​ចូល​ឆ្លង​ព្រំដែន​រក​សត្វព្រៃ​