​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ៖​ជន​ខិល​ខូ​បានសម្លាប់​កិត្តិយស​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​

274
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ជនខិលខូច​កំពុង​សម្លាប់​កិត្តិយស​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​និង​មន្ទីរពេទ្យ​មួយចំនួន​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​រឿង​ផ្ដល់​ឈាម​និង​ការ​ជួញដូរ​ឈាម ។លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​ការផ្ដល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​» នៅ​ថ្ងៃទី​២៧ សីហា​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បញ្ជាក់ថា​ក្រសួងសុខាភិបាល​តាមរ​យៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​តែងតែ​ផ្ដល់​ឈាម​ឥតគិតថ្លៃ​ដល់​ជនរងគ្រោះ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​តាម​ពេទ្យ​ដែល​ត្រូវការ​ប​ញ្ជូ​ល​ឈាមដោយ​គ្រាន់តែ​តម្រូវឱ្យ​គ្រួសារ​អ្នកជំងឺ​រក​ឈាម​មក​ដោះដូរ​ប៉ុណ្ណោះ ព្រោះ​ឈាម​ដែល​មជ្ឈមណ្ឌល​ទទួលបាន​ពីសប្បុរសជន​គឺជា​ការស្ម័គ្រចិត្ត​ដោយ​មិន​យក​កម្រៃ។ប៉ុន្តែ​ជនខិលខូច​មួយចំនួន​បាន​ឆ្លៀតឱកាស​រកស៊ី​ទិញ​-​លក់​ឈាម​នេះ​ទៅវិញ​។​

​លោក​បាន​ពន្យល់ថា​៖​បច្ចុប្បន្ន​ដើម្បី​ទទួលបាន​ឈាម​ពី​ក្នុង​ស្តុក អ្នកជំងឺ​ដែល​ត្រូវការ​ការបញ្ចូល​ឈាម​ជាបន្ទាន់ ត្រូវ​ពឹង​ផ្អែកលើ​អ្នកផ្តល់​ឈាម​ជា​លក្ខណៈ​ក្រុម​គ្រួសារ​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​បន្ទាន់​។ ក្រុមគ្រួសារ​សាច់ញាតិ ឬ​មិត្តភក្តិ របស់​អ្នកជំងឺ​ត្រូវ​ទៅ​បរិច្ចាគ​ឈាម​ភ្លាមៗ ដើម្បី​ឲ្យ​អ្នកជំងឺ​ទទួលបាន​ឈាម​ពី​ស្តុក​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​មក​បង្ហាញថា​៖​ជា​រៀងរាល់ថ្ងៃ​នៅមុខ​មន្ទីរពេទ្យ​តែងមាន​ពួក​ជនខិលខូច​ដែល​ប្រកប​របរ​ស៊ី​ទិញ​-​លក់​«​ឈាម​» តែង តែ​ធ្វើ​សកម្មភាព​ជាប្រចាំ​ដូចជា​ក្នុងករណី​ដែល​ក្រុមគ្រួសារ​មួយ​ត្រូវការ​ឈាម​ដើម្បី​ជួយ សង្គ្រោះ​បង​បង្អូន ឬ ប្រពន្ធ​កូន​ដែល​ត្រូវការ​វះកាត់​បន្ទាន់​ ។ ​គ្រូនៅក្នុង​មន្ទីរពេទ្យ​នោះ​បានចេញ​លិខិត​មួយ​ឲ្យ​ក្រុមគ្រួសារ​អ្នកជំងឺ​ទៅសុំ​ឈាម​ពី​ម​ជឈ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ពេលចេញ​មកដល់​ក្រៅ​ពេទ្យ​ភ្លាម​គឺមាន​ពួក​ជន​ខិលខូច​មក​ច​ចារ​ប្រាប់ថា​មាន​អ្នកផ្តល់​ឈាម​ជំនួស ក្រុមគ្រួសារ​មិនបាច់​បរិច្ចាគ​ទេ​ខ្លាច​ប៉ះពាល់​សុខភាពដូចនេះ​មាន​ការចចារ​តម្លៃពេល​ត្រូវ​ហើយ​ពួក​ជនខិលខូច​យកលុយ​ពី​ក្រុមគ្រួសារ​អ្នកជំងឺ​ដើម្បី​ទៅ​ឲ្យ​ជន​ម្នាក់ទៀត​ដែល​ស៊ីឈ្នួល​លក់​ឈាម​ដើម្បី​ទៅ​បរិច្ចាគ​ឈាមដើម្បី​ប្តូរ​យក​ឈាម​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​មក​សង្គ្រោះអ្នកជំងឺ​តាម​តម្រូវការ​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ហៅ​សកម្មភាព​ជនខិលខូច​ទាំងនោះ​ថា​ជាការ​សម្លាប់​កិត្តិយស​មជ្ឈមណ្ឌល​ផ្ដល់​ជាតិ​ឈាមក្រសួងសុខាភិបាលនិងមន្ទីរពេទ្យ ។លោកប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​បន្ថែមថា​អាជ្ញាធរ​ក៏បាន​បង្ក្រាប​និង​អប់រំ​ជនខិលខូច​ទាំងនោះ​បាន​២០០ ទៅ​៣០០​នាក់​មកហើយ ។ ក៏ប៉ុន្តែ​អ្នកខ្លះ​ក៏​ស្តាប់ក៏​រៀងចាលអ្នកខ្លះ​នៅតែ​បន្តធ្វើ​សកម្មភាព​ជួញដូរ​ឈាម​នេះ​បន្តទៀត ។ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជនខិលខូច​ទាំងនេះ​លោក សុខ ប៉ូ ក៏​ស្នើឱ្យ​មានការ​ផ្សព្វផ្សាយ អប់រំ​និង​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ការផ្ដល់​ឈាម​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​តម្រូវការ​ឈាម​នៅ​កម្ពុជា​មានការ​កើនឡើង​ជាង​២០​ភាគរយ​ពោលគឺ​ជាង ១ ម៉ឺន​ប្លោក​ជា​រៀងរាល់ឆ្នាំ ។ កាលពី​ឆ្នាំ ២០១៨ កម្ពុជា​ត្រូវការ​ឈាម​ជាង ៦ ម៉ឺន​ប្លោក និង​ឆ្នាំ​២០១៩ ជាង​៨​ម៉ឺន​ប្លោក ហើយ​នៅ​ឆ្នាំ ២០២០ នេះ​មាន​តម្រូវការ​កើនឡើង​ជាង ៨,៣ ម៉ឺន​ប្លោក ។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត សុខ ប៉ូ​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា​៖​ការបរិច្ចាគ​ឈាម​ជា​រៀងរាល់ថ្ងៃ​បាន​ជួយសង្គ្រោះ​ជីវិត​របស់​មនុ ស្ស​ជាច្រើន​។ការបរិច្ចាគ​ឈាម​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​បរិច្ចាគ​ព្រម ទាំង​អ្នក​ដែល​ត្រូវការ​វា ។ វា​ជាការ​សំខាន់​ណាស់​ដែល​ការបរិច្ចាគ​ឈាម​ត្រូវធ្វើឡើង​តែ​នៅក្នុង​មន្ទីរពេទ្យ​ឬ​គ្លីនិក​ឬ​ធនាគារ​ឈាម​និង​មាន​វត្តមាន​របស់​អ្នកជំនាញ​វេជ្ជ សាស្ត្រ​។​អ្នកបរិច្ចាគឈាម​ត្រូវ​ធានាថា​ពួកគេ​មាន​សុខ​ភាពល្អ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​។ ជាមួយនេះ​អ្នក​ដែល​បរិច្ចាគ​ឈាម ដែល​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លួនឯង​ផងដែរ ៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម