ក្មេងប្រុស​២​នាក់​នៅ​ស្រុក​គាស់ក្រឡ​បាត់​ពី​ផ្ទះ​ជាង​១​ខែ​នៅតែ​រក​មិនឃើញ​

162
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​:​ក្មេង​ប្រស​២​នាក់​ម្នាក់​អាយុ​១២​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​១១​ឆ្នាំ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ជាង​១​ខែ​ជាមួយ​កង់​មួយ​រស់នៅ​ចំណុច​ភ្នំ​ស្នរ​ភូមិ​តា​នួ​ត​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​ដោយ​ប្រាប់​ជីដូន​ថា​ទៅ​ជីក​ទំពាំង​តាំង​
​ពីថ្ងៃ​ទី​២៤​ខែ កក្កដា​ឆ្នាំ ២០២០​រហូត​មកដល់​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០
​នៅតែ​រក​មិនឃើញ​។​នេះ​ជាស​ម្តី​របស់​ជីដូន​បង្កើត​ឈ្មោះ​សុខុម​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ​។

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អ​ធិ​ការ​នគរបាល​ស្រុក​គាស់ក្រឡ​បាន​ដកស្រង់​សំដី​
​របស់​សាច់ញាតិ​ក្មេងរងគ្រោះ​ទាំង​២​ថា​៖ក្មេងប្រុស​ទាំងពីរ​នាក់​មាន ឈ្មោះ ចែម វុទ្ធី​ហៅ​ប៊ូ​អាយុ ១២ ឆ្នាំ មាន ប្រជ្រុយ ខ្មៅ នៅ ក្រោម ចង្កា សម្បុរ ស្រអែម និង ប្អូនជីដូនមួយ​ឈ្មោះ បារាំង ផាន់​ណា ហៅ ភក្តី អាយុ ១១ ឆ្នាំមាន ស្លាកស្នាម នៅ ចិញ្ចើម ខាងស្តាំ សម្បុរ ស្រអែម ជ្រះ ។​
លោក​អធិការ​ស្រុក​បាន​បន្តថាៈ​ក្មេង រង គ្រោះ​ទាំង​២​នាក់​បាន​ជិះ​កង់​១​គ្រឿង​ឌុប​គ្នា​ចេញពីផ្ទះ​តាំងពី​ថ្ងៃទី​២៤ ខែ កក្កដា​ឆ្នាំ ២០២០​រហូតមកដល់​ថ្ងៃទី​
២៧​ខែសីហា​ឆ្នាំ​២០២០​នៅតែ​រក​មិន​ឃើញ​ដោយ​ប្រាប់​ជីដូន​ថា​ទៅ​ជីក​ទំពាំង​នៅ ខាងលិច ផ្ទះ​។​
លោក​ប៉ាង ហៀ​ង​បាន​បន្តថា​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​របស់​ក្រុម​
​គ្រួសារ​ក្មេងប្រុស​ទាំង​២​នាក់​នេះ​ភ្លាម​លោក​បាន​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​ផុស​និង​អាជ្ញាធរ​ភូមិ ឃុំ​ឱ្យជួយ រក​តែ រហូតមកដល់ ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២០ នេះ​ក៏ នៅ តែ​មិន ទាន់ រក ឃើញ ក្មេង រង គ្រោះ ដដែល​។
គួរ​បញ្ជាក់ថា​ជីដូន​ដែល​មើល​ចៅប្រុស​សរុប​៤​នាក់​ដោយសារ​ម្តាយ ឪពុក​មាន​ជីវភាព​ក្រីក្រ​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ប្រទេសជិតខាង​ដោយ​ផ្ញើ​កូន​ឱ្យ​ជីដូន​មើល​ហើយ​បាត់​ចៅ​២​នាក់​ធំៗ​នៅតែ ចៅ​តូចៗ ២ នាក់​។​

​លោកយាយ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ប្រជា​ពល​
​រ​រដ្ឋ​ណា​បើ​បាន​ប្រទះឃើញ​ក្មេងប្រុស​ទាំង​២​ដែលមាន​ភិនភាគ​ដូច​ការរៀប​
​រាប់​ខាងលើ​សូម ទំនាក់ទំនង មក លេខ ទូរស័ព្ទ​០៩៦.៣៩២៥០២៩​ផង​៕S/

​រូប​ថ​តះ​ក្មេងប្រុស​ទាំ​២​នាក់​ដែល​បាត់​ខ្លួន​ជាង​១​ខែ​រក​មិនទាន់​ឃើញ​

ទីតាំងផ្សាយពាណិជ្ជកម្ម