បច្ចេកទេស​ដាំចេក​អំបូង​ឲ្យ​បាន​ផល​ផ្លែ​ធំៗ​ល្អ​

8480
ចែករម្លែក
  • 34
    Shares

+ ការរៀបចំ​ដី​៖
– ភ្ជួរ រាស់​ដី​លើក​ទី​១​ដើម្បី​សំលាប់​ស្មៅ ១០​ថ្ងៃក្រោយ​ត្រូវ​ភ្ជួរ​រាស់​ម្តងទៀត​។​

+ ការរៀបចំ​ដាំ​៖
– ទុកចន្លោះ​ពី​រង និង​ដើម​នីមួយៗ​ចម្ងាយ ២​ម៉ែត្រ​

– ជីករណ្តៅ​ទំហំ ៨​តឹក​x៨​តឹក​x៣​ជម្រៅ​តឹក​

– ដាក់​ជី​កំ​ប៉ុ​ស្ត៍ ៥​គីឡូក្រាម​ក្នុង​១​រណ្តៅ លាយ​ជាមួយ​កំទេច​ស្លឹកឈើ និង​លាមក​សត្វ​ស្ងួត បន្ទាប់មក​កាយ​ដី​គ្របពីលើ​
– យក​កូន​ចេក​ដែលមាន​កម្ពស់​ប្រមាណ​៣​តឹក ដែលមាន​ដុះ​ស្លឹក​ប្រមាណ​៣​ធាង​សម្រាប់​ការដាំ​

– ដាក់​ដាំ​កូន​ចេក​នៅ​ចន្លោះ​កណ្តាល​នៃ​រណ្តៅ​រួច​លប់​ដី​បំពេញ​រន្ធ​សម្រាប់​ដាំ ហើយ​ត្រូវ​ដាំ​កូន​ចេក ទាំងអស់​បែរ​ទៅ​ទិស​តែមួយ (​មើល​តាម​ស្លឹក​ធាង​ដំបូង​) ដើម្បី​ងាយស្រួល​ប្រមូល​ផល​។​
– ពេល​ដាំ​រួច​ដាក់​ចំបើង​គ្រប​ជុំវិញ​គល់​របស់​វា​រួច​ស្រោច​ទឹក​។​

+ ការថែទាំ​៖
– ស្រោច​ទឹកជា​ប្រចាំ​នៅពេលដែល​មើលឃើញថា​វា​ស្ងួត​យើង​អាច​ជីកដី​ជម្រៅ​ចុះក្រោម​១​តឹក​កន្លះ ថា​តើ​វា​ស្ងួត​ឬ​អត់​

OLYMPUS DIGITAL CAMERA

– នៅពេល​វា​អាយុ​បាន​១​ខែ​ដាក់​ជី 10 -5-15 ឬ 10-0-20 ៨០​ក្រាម​ក្នុង​១​ដើម​
– នៅពេល​វា​អាយុ​បាន​៣​ខែ​ដាក់​ជី 10 -5-15 ឬ 10-0-20 ២៥០​ក្រាម​ក្នុង​១​ដើម​
– នៅពេល​វា​អាយុ​បាន​៤​ខែ​ដាក់​ជី​កំ​ប៉ុ​ស្ត៍​ដើម្បី​ជំនួយការ​លូតលាស់ និង​ជំនួយ​ផ្លែ​ឲ្យ​ឆ្ងាញ់ និង​ត្រូវ​ធ្វើការ​ស​ម្ងា​ត​ស្មៅ​ជាប្រចាំ​

– រយៈពេល ៥​ខែ​បន្ទាប់ពី​ការដាំ​ត្រូវ​ចង​បង្គោល​សម្រាប់​ទប់​ដើម ចេក​ការពារ​ការបាក់​ដើម នៅពេល​វា​ផ្លែ​។​


– នៅពេល​វា​មាន​អាយុ​៦​ខែ​ត្រូវ​ជីក​កូន​វា​ចេញ​យកទៅ​ដាំ​កន្លែង​ផ្សេង ដើម្បី​កុំ​ឲ្យ​វាដ​ណ្តើ​សារធាតុ ចិញ្ចឹម​ពី​ដើម ដោយពេល​ជីក​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ប៉ះពាល់​ដើម​របស់​វា​

– នៅពេល​វា​អាយុ​បាន​៦​ខែ​ដាក់​ជី 10 -0-10 ឬ 10-0-20 ៧០​ក្រាម​ក្នុង​១​ដើម​
– នៅពេល​វា​អាយុ​បាន ៧​ខែ​ជា​ពេលដែល​វា​ចាប់ផ្តើម​មាន​ត្រ​យោង ដាក់​ជី 10-0-00 ៥០-១០០​ក្រាម ក្នុង​មួយ​ដើម​។​
ត្រូវ​កាត់​ស្លឹក​ណា​ដែល​រាង​ទុំ​លឿង​ចេញ ដើម្បី​ឲ្យ​វា​មាន​សារធាតុ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ដើម និង​ផ្លែ​។​
– យក​ថង់​ប្លា​ស្ទិ​ច ឬ​ការុង​ពណ៌​ខៀវ​ចង​ស្រោប​ត្រ​យោង​ចេក​១៥​ថ្ងៃមុន​នឹងធ្វើ​ការ​កាត់​ប្រមូល​ផល ដើម្បី​ឲ្យ​វា​មាន​ពណ៌​ស្រស់ស្អាត និង​ការពារ​ពី​សត្វ​ផ្សេងៗ​ផងដែរ​ដោយ​ទុក​ចំហរ​ផ្នែក​ចុង ខាងក្រោម​បន្តិច​។​

– កាត់​ចុង​ត្រ​យោង​ចេក​ចោល​នៅពេលដែល​វា​ចេញ​ផ្លែ​ដែល​ផ្លោ​ស​ល្អ​អស់ហើយ​។​

+ ការប្រមូល​ផល​៖
– រយៈពេល​ប្រមាណ ១០​ខែ​យើង​អាច​ចាប់ផ្តើម​ប្រមូល​ផល​បាន​។​
– នៅពេលដែល​ប្រមូល​ផល​ពី​ដើម​ចេក​ណាមួយ​ហើយ​យើង​
– ត្រូវ​កាត់​ដើម​នោះ​ចោល​ដោយ​ទុក​កម្ពស់​ប្រមាណ​១,៥​ម៉ែត្រ​ពី​ដី​ដើម្បី​កុំ​ឲ្យ​វា​ដណ្តើម​ជីវជាតិ​ពី ដើម​ដ៏​ទៃ​។​

– កា​រតាត់​បែបនេះ​ដើម្បី​ឲ្យ​ចេក​ចេញ​កូន​ពន្លក​ថ្មីៗ ច្រើន​បន្ថែមទៀត​ដែល​អាច​ឲ្យ​យើង​ជីក យក​កូន​របស់​វា​ដាំ​បន្តទៀត​។​

– បន្ទាប់ពី​ប្រមូល​ផល​អស់ហើយ​យើង​ត្រូវ​ដាំចេក​ដោយ​ជីករណ្តៅ​ថ្មី​ផ្សេង​ពីរ​ណ្តៅ​ចាស់ ហើយ​គល់​ចេក នៅ​រណ្តៅ​ចាស់​វា​រលួយ​ក្លាយជា​ជី​សម្រាប់​ចេក​ថ្មី បាន​ផងដែរ ៕ ប្រភព​: អ៊ាង សុផល្លែត​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ