តារា​សិច ស្ត​មមី ដា​នី​ញែ​ល ទទូច​ឱ្យ​ដូ​ណា​ល់ ត្រាំ ផ្តល់​ចម្លើយ​ពិត​តាមរយៈ​ស្បថ​

1700
ចែករម្លែក

​តារា​សិច​ម្នាក់ ដែល​អះអាងថា​នាង​មាន​ទំនាក់ទំនង​លើ​គ្រែ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ការប្រឹងប្រែង​ជាថ្មី​ដើម្បីឱ្យ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ឆ្លើយ​សំណួរ​របស់​មេធាវី​នាង ក្រោម​ការស្បថ​។​

​មេធាវី​របស់​នាង​ស្ត​មមី ដា​នី​ញែ​ល បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស កាលពី​ថ្ងៃអាទិត្យ ទី​៨ មេសា​។​

​លោក​មេធាវី ម៉ៃ​ឃើ​ល អា​វេន​ណាត​ទី កំពុង​ស្វះ​ស្វែងរក​ការកាត់ក្តី និង​ចង់ឱ្យ​ផ្តល់​សក្ខីកម្ម​តាមរយៈ​ស្បថ ពី​លោក​ត្រាំ និង​មេធាវី​ផ្ទាល់ខ្លួន​របស់គាត់ ឈ្មោះ ម៉ៃ​ឃើ​ល ខូ​ហិន អំពី​ការបង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​ឱ្យទៅ​នាង​ដា​នី​ញែ​ល មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​មិន​ទម្លាយ​ជា​សាធារណៈ ដែល​នាង​កំពុង​ស្វះស្វែង​ធ្វើឱ្យ​វា​គ្មាន​សុពលភាព​។​

​លោក​ត្រាំ​បាន​ឆ្លើយ​សំណួរ​អំពី​នាង​ដា​នី​ញែ​ល​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​ដោយ​និយាយថា លោក​មិន​បានដឹង​អំពី​ការចំណាយ​ដែល​បាន​ធ្វើឡើង​ដោយ​លោក​ខូ​ហិន​នោះទេ​។​

​សេត​វិមាន​បាន​និយាយ​ដដែលៗ​ថា លោក​ត្រាំ​បដិសេធ​ទាំងស្រុង​នូវ​ទំនាក់ទំនង​លើ​គ្រែ​នេះ​៕ ដោយ៖ កញ្ញាដាលីស

នាង​ស្ត​មមី ដា​នី​ញែ​ល

ទីតាំងផ្សាយពាណិជ្ជកម្ម