រដ្ឋមន្ត្រី វង សូ​តៈ មុននឹង​សខ្ចី​ល​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ណាមួយ ត្រូវតែ​ពិចារណា​ឱ្យ​ច្បាស់​

1230
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា លោក វង សូត បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​អោយ​ពិចារណា​មុននឹង​សម្រេចចិត្ត​ខ្ចីប្រាក់​ថា ” សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​មួយចំនួនធំ​កំពុង​ជំពាក់​លុយ​ធនាគា​ឯកជន និង​មីក្រូហិរញ្ញវត្ថុ អ្នកខ្លះ ខ្ចី មក​សម្រាប់​ពង្រីក​មុខ​របរ ចំណែក​អ្នក​ខ្លះទៀត​ខ្ចី​ដើម្បី​បំពេញតម្រូវការ​នានា ខណៈ​តម្រូវការ​ខ្លះ​មិនចាំបាច់ ក៏​នាំគ្នា​ខ្ចី​ដែរ ដែល​នេះហើយ​ជា​បញ្ហា​ដោយ​មួយចំនួន​រហូតដល់ រត់ចោលស្រុក បាត់បង់​ដីធ្លី ផ្ទះសម្បែង​។ ត្រូវ​ពិចារណា ឲ្យ​បាន ច្បាស់លាស់​សិន មុន​ខ្ចីលុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោយ​មិនត្រូវ​ខ្ចី​យកទៅ​ប្រើ​មិន​ចំ​គោលដៅ​ធ្វើ​ឲ្យ​ខាត បង់​ផលប្រយោជន៍ ទ្រព្យសម្បត្តិ ថែមទៀត ” ។


​លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​យ៉ាង​ដូច្នេះ នាឱកាស អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​។​

​រដ្ឋមន្ត្រី វង សូត បាន​បន្ថែមថា កត្តា​ទាំងនេះ សូម​ឲ្យ​ប្រជាជន​ទាំងអស់​មេត្តា​ពិចារណា​មុន​ខ្ចីបុល​លុយ​គេ​យកមកប្រើ​ប្រាស់ បើ​គិតថា​អាច​បង្កើនបាន​ប្រាក់​មកវិញ​ខ្ពស់​សឹម​ខ្ចី តែបើ​ខ្ចី យកទៅ​ចាយវាយ​មិនចាំបាច់​គួរ ចៀសវាង​កុំ​មាន​បញ្ហា​នៅពេល​ក្រោយ​។​

​លោក រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ប្រយោជន៍​ក្នុងការ​ថែរក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ក្នុង​សង្គមជាតិ យើង​ទាំងមូល សាក​សមជា​ប្រទេស​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក៏ បាន​លើក​ជា​សំណូមពរ​មួយចំនួន​ដូចជា​សុំ​ជួយ​អន្តរាគមន៍​ព​ន្លឿ​ន ការស្ថាបនា​ផ្លូវ សាងសង់​អាគារ​សិក្សា ត​បណ្តាញ​អគ្គិសនី​ចូល​ភូមិ របស់​ពួកគាត់​ដែល​មិនទាន់មាន​ភ្លើងអគ្គិសនី​ប្រើ​ជាដើម​។


លោក វង សូត បាន​ដោះស្រាយ​ជូន​ភ្លាមៗ​ចំពោះ​បញ្ហា​មួយចំនួន ខណៈ​បញ្ហា​មួយចំនួន ត្រូវ​យកទៅ​សិក្សា​ឲ្យ​បានច្បាស់លាស់​សិន មុន​សម្រេច​តាម​សំណូមពរ​នៅពេល​ក្រោយ​ទៀត ។ ក្នុងនោះ រដ្ឋមន្ត្រី វង សូត បាន​លើកឡើងថា បញ្ហា​ផ្លូវ និង​ភ្លើង គឺជា គោលដៅ​ដែល រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ​ជា​ជំហានៗ ហើយ​នៅក្នុង​ឆ្នាំ ២០២០ ភ្លើង​និង​មានប្រើ​គ្រប់​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស​។​

​លោក វង សូត ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​មណ្ឌល​សុខភាព​ពន្លៃ និង​ប្រជាពលរដ្ឋ​ចំនួន ១.២០២​នាក់ ផងដែរ​៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម