​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​ទៅ​តុលាការ​

1018
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​១១​កញ្ចប់​នឹង​រក្សាទុក​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ជាមួយនឹង​វត្ថុតាង​មួយចំនួនធំ​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​នេះ​។​

លោក គង់​ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​ដោយមាន​កម្លាំង​ចូលរួម​សហការ​មាន កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី​ក្រោម​ការបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក លន់ សុផាត ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

ដឹកនាំ​សម្របសម្រួល​ដោយ​លោក ទុ​ត វី​នី​ត ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​នឹង​ដកហូត​បាន​គ្រឿងញៀន​១១​កញ្ចប់​នៅ​ចំណុច​ផ្ទះ​ម្តាយ​ជនសង្ស័យ​តែម្ដង​ស្ថិត​ក្នុងភូមិ​តា​លុះ​ឃុំ​បុស​លាវ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក នេ​ត លីន អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​បានបញ្ជាក់​ឱ្យដឹងថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហួត ចំណាប់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ទីលំនៅ​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ពាក់ព័ន្ធ​ករណី​រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង ដកហូត​វត្ថុតាង​នៅ​កន្លែងកើតហេតុ​រូ​ម​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​១១​ក​ព្ចា​ប់​(០២​ក​ព្ចា​ប់​ធំ​,០៩​កញ្ចប់​តូច​),​។​

ទុយោ​សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​១​នឹង​ថង់​សម្រាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួន​ជាមួយនឹង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​លោក​គង់​ស៊ីដន​បាន​បន្ថែមថា​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​កា​រិ​យា​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នគរបាល​ខេត្ត​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់​៕S/

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​ទៅ​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម