ថ្ងៃទី​១២​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​: ហេតុការណ៍​គួរកត់សម្គាល់​

1220
ចែករម្លែក

– ឆ្នាំ ១៥៤៣ ស្ដេច ហិន​រី ទី ៨ នៃ​អង់គ្លេស រៀប​អភិសេក​មហេសី​ទី​៦ និង​ចុងក្រោយ គឺ​មហាក្សត្រី ខា​ថេរី​ន​ផារ (Catherine Parr) នៅ​រាជវាំង ហេម​ថុ​ន ខ​ត (Hampton Court Palace) ។​

– ឆ្នាំ ១៧៩០ រដ្ឋធម្មនុញ្ញ​ស៊ីវិល​ក្លែ​ហ្សេ (Constitution civile du clerge) ត្រូវបាន​អនុម័ត​នៅ ប្រទេស​បារាំង ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​ដោយ​បានដាក់​ព្រះវិហា​រ៉ូ​ម៉ាំ​កាតូលិក នៅ​ប្រទេស​នេះ ឲ្យ​ស្ថិត នៅក្រោម​បង្គាប់​រដ្ឋាភិបាល ។​

– ឆ្នាំ ១៨០៤ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ សហរដ្ឋអាមេរិក (United States Secretary of the Treasury) អេ​ឡិច​ហ្សេ​ន​ដឺរ ហេ​មី​ល​ថុ​ន (Alexander Hamilton) បាន​ស្លាប់​បន្ទាប់ពី​ទទួលរង​ការ បាញ់ប្រហារ​មួយថ្ងៃ នៅក្នុង​ការប្រយុទ្ធ​គ្នា​មួយ​ទល់នឹង​មួយ (duel) ជាមួយ​អនុ​ប្រធានាធិបតី អេ​រ៉ុ​ន បឺ​រ (Aaron Burr) ។​

– ឆ្នាំ ១៩១៨ នាវាចម្បាំង​កងទ័ពជើងទឹក នៃ​រាជា​ធិ​រាជ​ជប៉ុន​កា​វ៉ា​ជិ (Kawachi) ផ្ទុះ​នៅ​ស៊ូ​ណាន (Shunan) ភាគ​ខាងលិច​កោះ​ហុង​ស៊ូ (Honshu) ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​យ៉ាងតិច ៦២១​នាក់ ។​

– ឆ្នាំ ១៩២០ សន្ធិសញ្ញា​សន្តិភាព​សូ​វៀត លី​ទុយ​អា​នី (Soviet Lithuanian Peace Treaty) ត្រូវបាន​ចុះហត្ថលេខា ដោយ​សូ​វៀត ទទួលស្គាល់​ឯករាជ្យភាព នៃ​លី​ទុយ​អា​នី ។​

– ឆ្នាំ​១៩៦១ ទឹកជំនន់​ទីក្រុង​Pune ប្រទេស​ឥណ្ឌា ដោយសារ​ការបរាជ័យ​នៃ​ទំនប់ទឹក​ខា​ដាក​វ៉ា​ស្លា (Khadakwasla) និង​ភែ​ន​សិត (Panshet) ។ ពាក់កណ្ដាល​នៃ​ទីក្រុង Pune ត្រូវបាន​លិចលង់​, ១០០.០០០ គ្រួសារ​ត្រូវ​ការតាំង​លំនៅ​ជាថ្មី និង​មាន​ចំនួន​អ្នកស្លាប់​លើសពី ២.០០០​នាក់ ។​

– ឆ្នាំ ១៩៦២ ក្រុម​តន្ត្រី ឌឺ​រ៉ូ​ល​លីង ស្តូ​ន (The Rolling Stones) សម្ដែង​តន្ត្រី​របស់​ខ្លួ​នៅ​ក្លិប ម៉ា​កេ (Marquee Club) លើកដំបូង នាទី​ក្រុង​ឡុង​ដ៍ ។​

– ឆ្នាំ ១៩៧០ អគ្គិភ័យ​បំផ្លាញ​ផ្ទះ​ធ្វើ​ពី​ឈើ​របស់​អ្នកនិពន្ធ​បទ​ភ្លេង​ន័​រ​វែ​ស (Geirr Tveitt) និង​បំផ្លាញ ទំនុកភ្លេង​របស់គាត់​ប្រហែល ៩០ ភាគរយ​ដោយ​មិនអាច​យកមក​វិញ​បាន ។​

– ឆ្នាំ ១៩៧៣ អគ្គិភ័យ​បាន​បំផ្លាញ​មណ្ឌល​កំណត់ត្រា​បុគ្គល​របស់​ជាតិ (National Personnel Records) នៃ​សហរដ្ឋអាមេរិក ជាន់​ទី​៦ ទាំងស្រុង ។​

– ឆ្នាំ ១៩៧៥ សៅ តូ​ម៉េ និង​ប្រាំង​ស៊ី​ព (Sao Tome and Principe) ប្រកាស​ឯករាជ្យ​ពី​ព័រ​ទុយ​ហ្គា​ល់ ៕​ ​ស្រាវជ្រាវ​: វិវឌ្ឍន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម